ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រកឃើញភស្ដុតាងឆ្អឹងអម្បូរមនុស្សបុរាណ ក្នុងល្អាងលើកោះមួយនៅប្រទេសហ្វីលីពីន

    BY autoadmin April 11, 2019
    រកឃើញភស្ដុតាងឆ្អឹងអម្បូរមនុស្សបុរាណ ក្នុងល្អាងលើកោះមួយនៅប្រទេសហ្វីលីពីន

    ថ្មីៗនេះអ្នកស្រាវជ្រាវបានរកឃើញភស្ដុតាងឆ្អឹងមនុស្សបុរាណ ដែលអាចជាអម្បូរ Homo luzonensis នៅក្នុងល្អាង Callao នៅភាគខាងជើងលើកោះ Luzon របស់ប្រទេសហ្វីលីពីន។ អម្បូរនេះត្រូវបានគេឱ្យដឹងថា ធ្លាប់មានវត្តមានតាំងពីចន្លោះពី ៦៧,០០០ឆ្នាំ ទៅ ៥០,០០០ឆ្នាំមុន។ យ៉ាងណាមិញក្រុមស្រាវជ្រាវបានរកឃើញភស្ដុតាងដូចជា៖ ធ្មេញ ឆ្អឹងដៃ ឆ្អឹងជើង ឆ្អឹងភ្លៅ ដែលយ៉ាងហោចណាស់ជារបស់មនុស្សពេញវ័យ និងជំទង់ ចំនួន ៣នាក់ របស់អម្បូរនេះ ហើយពួកវាត្រូវបានគេរកឃើញនៅក្នុងការជីកនៅរូងភ្នំមួយ ដែលមានតាំងពីឆ្នាំ២០០៧។

    អម្បូរ Homo luzonensis មានលក្ខណៈស្រដៀងគ្នាទៅនឹងមនុស្សបច្ចុប្បន្ន ប៉ុន្ដែក៏មានលក្ខណៈដូចនឹងអម្បូរ Australopithecine ដែលមានដំណើរដើរដូចសត្វស្វាធំ Ape របស់អាហ្វ្រិក និងធ្លាប់មានជីវិតតាំងពី ៤លាន ឆ្នាំមុន។ ឆ្អឹងម្រាមដៃ និងម្រាមជើងរបស់ពួកគេមានលក្ខណៈកោង ដូច្នេះវាអាចបញ្ជាក់បានថា ការឡើងតោង នៅតែជាសកម្មភាពដែលសំខាន់សម្រាប់ពួកគេ។ អ្វីដែលសំខាន់ បើអម្បូរ Homo luzonensis អាចមានវត្តមានមកដល់អាស៊ី​អា​គ្នេ​យ៏ទៅហើយនោះ វានឹងអាចផ្លាស់ប្តូរការយល់ឃើញរបស់អ្នកស្រាវជ្រាវពីមុនមកដែលធ្លាប់គិតថា អម្បូរមនុស្សមានដំបូងគេនៅទ្វីបអាហ្វ្រិក៕

    អត្ថបទ៖ លីដា
    ប្រភព៖ bbc

    Share This Post: