ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផ្សោត១ក្បាលទម្ងន់ប្រមាណ ១២០គីឡូក្រាម ដែលជាប់នឹងឬសកោងកាងនៅស្រុកមណ្ឌលសីមា ត្រូវបានជួយសង្គ្រោះ

    BY Khmernote Media August 28, 2024
    ផ្សោត១ក្បាលទម្ងន់ប្រមាណ ១២០គីឡូក្រាម ដែលជាប់នឹងឬសកោងកាងនៅស្រុកមណ្ឌលសីមា ត្រូវបានជួយសង្គ្រោះ

    ខេត្តកោះកុង៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា នាយសង្កាត់រដ្ឋបាលជលផលស្មាច់មានជ័យ សហការជាមួយប្រធាន និងសមាជិកសហគមន៍នេសាទពាមក្រសោប ដោយបានជួយសង្គ្រោះផ្សោតមួយក្បាល ដែលមានប្រវែង ២,៤០ ម៉ែត្រ ទម្ងន់ប្រមាណ ១២០គីឡូក្រាម ជាប់នឹងឬសកោងកាង ស្ថិតនៅក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

    ក្រោយការសង្រ្គោះចេញពីឬសព្រៃកោងកាងរួចមន្ត្រីជំនាញបាននាំយកទៅព្រលែងចូលទៅក្នុងបឹងធម្មជាតិវិញ នៅចំណុចខាងក្រៅ (ហៅឃ្លងយាយប៉ែន រ៉ន) ស្ថិតនៅក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

    សូមជម្រាបថា៖ពាមក្រសោប ជាទីតាំងទស្សនាព្រៃកោងកាងដ៏ធំមួយនៅកម្ពុជា ដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន News Department

    Share This Post: