ព័ត៌មានជាតិ

បវរកញ្ញាអន្តរជាតិ Andrea V Rubio Miss International 2023 បានមកកាន់ទឹកដីកម្ពុជា

BY
Khmernote Media
August 29, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា កញ្ញា Andrea Rubio ជនជាតិវេនេស៊ុយអេឡា ដែលជាបវរកញ្ញាអន្តរជាតិឆ្នាំ២០២៣ (Miss International 2023) បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ដើម្បីចូលរួមក្នុងរាត្រីផ្តាច់ព្រ័ត្រ នៃការប្រកួតបវរកញ្ញាកម្ពុជាឆ្នាំ២០២៤ (Miss Cambodia 2024) វគ្គផ្តាច់ព្រ័ត្រដែលនឹងប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅស្ថានីយ៍ទូរទស្សន៍ភីអិនអិន ព្រែកព្នៅ រាជធានីភ្នំពេញ ។

តាមកម្មវិធីដែលបានគ្រោងទុក កញ្ញា Andrea Rubio Miss International 2023 នឹងធ្វើដំណើរទស្សនកិច្ចតំបន់ទេសចរណ៍សំខាន់ៗ ជុំវិញរាជធានីភ្នំពេញ ដើម្បីបង្កើនអនុស្សាវីរយ៍ល្អៗ ភាពស្និទ្ធស្នាល និងឈ្វេងយល់ពីវប្បធម៌ អរិយធម៌ និងការរស់នៅរបស់ប្រជាជនកម្ពុជា រួមទាំងការថតបង្ហាញម៉ូដគ្រឿងពេជ្រដ៏ប្រណិតរបស់ហាងពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ ផងដែរ ៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក

Share This Post: