ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្អែកនេះ! នៅផ្សារទំនើប អ៉ីអនម៉លមានជ័យ នឹងរៀបចំការសម្តែងទស្សនីយភាពលោ្ខនខោល ដែលជាមរតកវប្បធម៌ខ្មែរ

    BY Khmernote Media August 30, 2024
    ស្អែកនេះ! នៅផ្សារទំនើប អ៉ីអនម៉លមានជ័យ នឹងរៀបចំការសម្តែងទស្សនីយភាពលោ្ខនខោល ដែលជាមរតកវប្បធម៌ខ្មែរ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានឱ្យដឹងថា នៅថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០២៤នេះ វេលាម៉ោង ៥ល្ងាច សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានសហការជាមួយផ្សារទំនើប អ៉ីអនម៉លមានជ័យ នឹងរៀបចំការសម្តែងទស្សនីយភាពលោ្ខនខោល ដែលជាមរតកវប្បធម៌ខ្មែរ។

    ទស្សនីយភាពដួងព្រលឹងជាតិខ្មែរដែលបានចូលជាសម្បត្ដិបេតិកភណ្ឌអរូបីមួយនេះនឹងមានវត្តមាន នៅផ្សារទំនើប អ៊ីអនម៉លមានជ័យ ចុងសប្ដាហ៍នេះ។ ក្រុមសម្ដែងរបស់ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងក្រុមសិល្បៈក្រោមដំបូល បានដកស្រង់ត្រង់ឈុត “នាងសុបនខា” ក្នុងរឿងរាមកេរ្ដិ៍ ត្រង់ដំណើររឿងដែលនាងសិតា ត្រូវបានព្រាត់ពីព្រះរាម ដោយដៃយក្សក្រុងរាពណ៍យកមកបង្ហាញជូនបងប្អូនទស្សនិកជនទូទៅដោយសេរី។

    ដូច្នេះសូមកុំភ្លេចចូលរួមទស្សនានិងគាំទ្រទាំងអស់គ្នានៅផ្សារទំនើបអ៊ីអនមានជ័យ (អ៊ីអន៣) នៅថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០២៤នេះ វេលាម៉ោង ៥ល្ងាច នៅIcon Plaza ជាន់ផ្ទាល់ដី ៕

    ប្រភព៖ Royal University of Fine Arts – សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

    Share This Post: