ព័ត៌មានជាតិ

សមត្ថកិច្ចជំនាញនៃខណ្ឌរដ្ឋបាលជលផល ចុះបង្ក្រាបបទល្មើសដឹកជញ្ជូនកូនត្រីចម្រុះប្រមាណ ១តោន

BY
Khmernote Media
August 31, 2024

ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលជលផល បានឱ្យដឹងថា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញនៃខណ្ឌរដ្ឋបាលជលផលនៃខេត្តកំពង់ចាម កំពង់ធំ និងខេត្តកំពង់ឆ្នាំង បានចុះបង្ក្រាបបទល្មើសប្រមូលទិញនិងដឹកជញ្ជូនកូនត្រី សរុបបានចំនួន ៣ករណី រួមមាន៖

១. មន្រ្តីខណ្ឌរដ្ឋបាលកំពង់ចាម បង្រ្កាបបាន១ករណី ដោយឃាត់ចាប់បានរថយន្តចំនួន១គ្រឿង
២. មន្ត្រីខណ្ឌរដ្ឋបាលកំពង់ធំ បង្ក្រាបបាន១ករណី ដោយឃាត់ចាប់បានទូកចំនួន២គ្រឿង
៣. មន្ត្រីខណ្ឌរដ្ឋបាលកំពង់ឆ្នាំង បង្ក្រាបបាន១ករណី ដោយឃាត់ចាប់រ៉ឺម៉កសណ្តោងចំនួន១គ្រឿង។

ក្នុងការបង្ក្រាបនេះ កូនត្រីចម្រុះសរុបប្រមាណ១តោន ចំណែកជនសង្ស័យបានរត់គេចខ្លួន។ វត្ថុតាងខាងលើត្រូវបានបញ្ជូនទៅរក្សាទុកនៅខណ្ឌរដ្ឋបាលជលផលនៃខេត្តនីមួយៗ ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីជលផល។ការធ្វើនេសាទចាប់កូនត្រីជាសកម្មភាពបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ធនធានជលផល។

សូមបងប្អូនប្រជានេសាទនិងប្រជាពលរដ្ឋ កុំធ្វើនេសាទចាប់កូនត្រី ប្រមូលទិញ ឬដឹកជញ្ជូនកូនត្រីបានមកពីការនេសាទ ដែលទាំងនេះជាសកម្មភាពល្មើសច្បាប់ស្តីពីជលផល។ សូមចូលរួមការពារ ថែរក្សា និងអភិរក្សធនធានជលផល និងប្រភេទវារីសត្វកម្ររបស់យើងឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕

ប្រភព៖ រដ្ឋបាលជលផល Fisheries Administration

Share This Post: