ព័ត៌មានជាតិ

ស្នងការខេត្តកំពត ប្រកាសផ្ដល់ថវិកា១លានរៀល ប្រសិនបងប្អូនស្គាល់អត្តសញ្ញាណបុគ្គលដែលឈរបន្ទោរបង់ ក្បែរទីតាំងរូបសំណាក សេះសមុទ្របាញ់ទឹក

BY
Khmernote Media
August 31, 2024

ខេត្តកំពត៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រកាសផ្ដល់ថវិកាចំនួន ១ លានរៀល ប្រសិនបើបងប្អូនណាស្គាល់អត្តសញ្ញាណបុគ្គល ដែលឈរនោមចូលទៅក្នុងសមុទ្រ នៅទីតាំងរូបសំណាក «សេះសមុទ្របាញ់ទឹក» ក្នុងខេត្តកំពត។

តាមការបង្ហោះវីដេអូរបស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ មានខ្លឹមសារយ៉ាងដូច្នេះថា៖ « នេះជាទង្វើរអសីលធម៌ជាទីបំផុត ខ្ញុំនិងស្រាវជ្រាវរកបុគ្គលនេះអោយឃើញ បងប្អូនណាដែលស្គាល់អត្តសញ្ញាណបុគ្គលដ៏ស្មោគគ្រោគនេះ សូមផ្តល់អោយខ្ញុំ ខ្ញុំនិងជូនថវិកាចំនួន ១លានរៀល » ៕ មានវីដេអូខាងក្រោម៖

Share This Post: