រដ្ឋបាលខេត្តពោធិ៍សាត់ បដិសេធន៍ព័ត៌មានផ្សព្វផ្សាយតាមបណ្តាញសង្គម ពាក់ព័ន្ធនឹងផ្ទះបណ្តែតទឹក នៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់
- September 2, 2024
ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្ដី បដិសេធព័ត៌មាន ផ្សព្វផ្សាយតាមបណ្តាញសង្គមរបស់គណនីហ្វេសបុក និងគណនីហ្វេសប៊ុកផេកមួយចំនួន ពាក់ព័ន្ធនឹងផ្ទះបណ្តែតទឹកនៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត ញុះញង់ មួលបង្កាច់ បង្ខូចកិត្តិយសថ្នាក់ដឹកនាំ ដោយបានយករូបភាពចាស់ៗកាលពី៤ឆ្នាំមុន មកធ្វើការផ្សព្វផ្សាយឡើងវិញ។

រដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា កាលពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គមរបស់គណនីហ្វេសបុក និងគណនី ហ្វេសបុកផេកមួយចំនួន ពាក់ព័ន្ធនឹងផ្ទះបណ្តែតទឹកនៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ពាក់ព័ន្ធករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និងបណ្តាញ ផ្សព្វផ្សាយព័ត៌មានទាំងអស់ឲ្យបានជ្រាបថា ការចុះផ្សាយព័ត៌មានខាងលើ គឺជាការចុះផ្សាយព័ត៌មានមិនពិត ដែលមានចរិតញុះញង់ មូលបង្កាច់ បង្អួចកិត្តិយសថ្នាក់ដឹកនាំ ដោយបានយករូបភាពចាស់ៗកាលពី ៤ឆ្នាំមុនមក ធ្វើការផ្សព្វផ្សាយឡើងវិញ ធ្វើឱ្យសាធារណជនអាចមានការយល់ភាន់ច្រលំខុសពីការពិតជាក់ស្តែង។ ករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ក៏ធ្លាប់បានជម្រាបជូនសាធារណជនម្តងរួចហើយកាលពីពេលកន្លងទៅ។
រដ្ឋបាលខេត្តពោធិ៍សាត់ សូមធ្វើការបដិសេធចំពោះការចុះផ្សាយបែបអគតិ និងស្នើឱ្យធ្វើការកែតម្រូវ ព័ត៌មានឱ្យបានត្រឹមត្រូវតាមការពិតជាក់ស្តែង។ ជាមួយគ្នានេះ សូមបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសាធារណជន ទូទៅកុំមានការយល់ភាន់ច្រលំចំពោះការចុះផ្សាយរបស់គណនីហ្វេសបុក និងហ្វេសបុកផុតមួយចំនួន នេះឱ្យសោះ ៕











ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់
- Share This Post:






