ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសនេប៉ាល់ហាមឃាត់ការលេងហ្គេមអនឡាញ PUBG ព្រោះវាធ្វើឱ្យប៉ះពាល់អវិជ្ជមានដល់កុមារ

    BY autoadmin April 12, 2019
    ប្រទេសនេប៉ាល់ហាមឃាត់ការលេងហ្គេមអនឡាញ PUBG ព្រោះវាធ្វើឱ្យប៉ះពាល់អវិជ្ជមានដល់កុមារ

    មន្រ្តីម្នាក់បានរាយការណ៍ថា ប្រទេសនេប៉ាល់កាលពីថ្ងៃព្រហស្បតិ៍នេះ បានហាមឃាត់ហ្គេមអនឡាញដ៏ពេញនិយម PUBG ដោយនិយាយថា មាតិកាបែបហិង្សារបស់ពួកគេមានផលប៉ះពាល់អវិជ្ជមានដល់កុមារ។ លោក Sandip Adhikari អនុប្រធាននៃអាជ្ញាធរទូរគមនាគមន៍នេប៉ាល់ (NTA) ដែលជានិយ័តករទូរគមនាគមន៍របស់ប្រទេសនេប៉ាល់បានប្រាប់រ៉យទ័រថា៖ «យើងបានបញ្ជាឱ្យហាមឃាត់ទៅលើ PUBG ពីព្រោះវាជាគ្រឿងញៀនចំពោះកុមារ និងក្មេងជំទង់» ហើយការហាមឃាត់នេះបានចូលជាធរមានកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

    លោក Adhikari បាននិយាយថា បន្ទាប់ពីមានការស្នើសុំពីអាជ្ញាធរស៊ើបអង្កេតសហព័ន្ធ ពួកគេបានបញ្ជាឱ្យក្រុមហ៊ុនផ្គត់ផ្គង់អ៊ីនធឺរណេត និងសេវាទូរស័ព្ទទាំងអស់ បិទមិនឱ្យហ្គេម PUBG ដំណើរការបានទេ ចាប់ពីថ្ងៃព្រហស្បតិ៍តទៅ។ គួរឱ្យដឹងផងដែរថា PUBG ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Bluehole Inc របស់កូរ៉េខាងត្បូង គឺជាហ្គេមប្រយុទ្ធគ្នាដណ្តើមយកអ្នកឈ្នះតែម្នាក់ ឬមួយក្រុមតែប៉ុណ្ណោះ ហើយវាត្រូវបានបង្ហាញមុខតាំងពីឆ្នាំ ២០១៧ និងមានភាពល្បីល្បាញជាសកល៕

    អត្ថបទ៖ លីដា
    ប្រភព៖ asiaone

    Share This Post: