ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងមុខតំណែង លោកអ្នកឧកញ៉ា មហាភក្តី គង់ បញ្ញា ជា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង
- September 2, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងមុខតំណែង លោកអ្នកឧកញ៉ា មហាភក្តី គង់ បញ្ញា ជា «ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង»។

ការត្រាស់បង្គាប់តែងតាំងនេះ ធ្វើឡើងបន្ទាប់ពីមានសំណើក្រាបបង្គំទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
ខាងក្រោមនេះជាព្រះរាជក្រឹត្យព្រះមហាក្សត្រ៖


ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






