បច្ចេកវិទ្យា

ចិនចាប់ផ្តើមប្រើប្រាស់ឧករណ៍អានខួរក្បាល ដើម្បីងាយដឹងថា សិស្សណាពូកែ សិស្សណាខ្សោយ (មានវីដេអូ)

BY
Khmernote Media
April 18, 2019

រហូតមកទល់នឹងពេលនេះបច្ចេកវិទ្យាអានខួរក្បាលមនុស្សរបស់ក្រុមហ៊ុនអាមេរិក ត្រូវបានក្រុមហ៊ុន BrainCo Inc., របស់ចិនយកទៅប្រើប្រាស់ជាមួយនឹងសិស្សនៅក្នុងប្រទេសចិនបានចំនួន ១០,០០០ នាក់ហើយ ខណៈដែលប្រសិទ្ធិភាពរបស់បច្ចេកវិទ្យានេះខ្ពស់លើសការរំពឹងទុក។ ដើម្បីប្រើប្រាស់បច្ចេកវិទ្យានេះសិស្សត្រូវពាក់ឧបការណ៍អានខួរក្បាលនៅលើក្បាលរបស់ពួកគេក្នុងថ្នាក់រៀន ហើយឧបករណ៍នឹងផ្តល់សញ្ញាដូចជា៖

-ភ្លើងខៀវជាសញ្ញាបង្ហាញថា ខួរក្បាលរបស់សិស្សកំពុងសម្រាក

-ភ្លើងលឿងជាសញ្ញាបង្ហាញថា ខួរក្បាលរបស់សិស្សកំពុងតែផ្ដោតទៅលើអ្វីមួយ

-ភ្លើងក្រហមជាសញ្ញាបង្ហាញថា ខួរក្បាលរបស់សិស្សកំពុងច្របូកច្របល់គិតអ្វីមិនចេញ

តាមរយៈរលកសញ្ញាទាំង ៣ ខាងលើ គ្រូនឹងងាយស្រួលកត់សម្គាល់ថាសិស្សណាមិនយល់មេរៀន សិស្សណារៀនខ្លាំង ឬខ្សោយជាដើម ដូចនេះគ្រូអាចជួយសិស្សខ្សោយបានច្រើនបើទោះបីសិស្សទាំងនោះមិនប្រាប់គ្រូដ៏ដោយ។ ប្រសិនបើសិស្សទាំងអស់សុទ្ធតែប្រើប្រាស់បច្ចេកវិទ្យាមួយនេះ ប្រាកដណាស់គុណភាពនៃការអប់រំនឹងកើនឡើងទ្វេមួយកម្រិតទៀត។ តាមគម្រោងនៅក្នុងដំណាក់កាលទីមួយនេះ គេនឹងបន្ថែមការប្រើឧបករណ៍អានខួរក្បាលនេះទៅលើសិស្សឲ្យបានចំនួន ២០ ០០០ នាក់ ហើយនឹងបន្តបន្តិចម្តងៗរហូតដល់ ១,២ លាននាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖ nextshark

Share This Post: