អ្នកទទួលបានគោរមងារ «លោកអ្នកឧកញ៉ា» បរិច្ចាគប្រចាំឆ្នាំ ១០ម៉ឺនដុល្លារ «អ្នកឧកញ៉ា» បរិច្ចាគប្រចាំឆ្នាំ ១ម៉ឺន ៥ពាន់ដុល្លារ «ឧកញ៉ា» បរិច្ចាគប្រចាំឆ្នាំ ៨ពាន់ដុល្លារ
- September 6, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមអនុក្រឹត្យ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំ និងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា គោរមវន្ត ដែលមានទទួលបានគោរមងារជា «លោកអ្នកឧកញ៉ា», «អ្នកឧកញ៉ា» និង «ឧកញ៉ា» ត្រូវមានកាតព្វកិច្ច ប្រាក់វិភាគទានប្រចាំឆ្នាំ ជូនដល់រាជរដ្ឋាភិបាល។

ក្នុងមាត្រា២៤ គោរមវន្ត ត្រូវបង់ប្រាក់វិភាគទានប្រចាំឆ្នាំ ជូនដល់រាជរដ្ឋាភិបាលដូចខាងក្រោម៖
– លោកអ្នកឧកញ៉ា៖ ៤០០ ០០០ ០០០ (បួនរយលាន) រៀលក្នុងមួយឆ្នាំ (ប្រហែល១០ម៉ឺនដុល្លារ)
– អ្នកឧកញ៉ា៖ ៦០ ០០០ ០០០ (ហុកសិបលាន) រៀលក្នុងមួយឆ្នាំ (ប្រហែល ១ម៉ឺន ៥ពាន់ដុល្លារ)
– ឧកញ៉ា៖ ៣២ ០០០ ០០០ (សាមសិបពីរលាន) រៀលក្នុងមួយឆ្នាំ (ប្រហែល ៨ពាន់ដុល្លារ)
គោរមវន្តទាំងអស់ ត្រូវបង់វិភាគទានប្រចាំឆ្នាំនេះ តាមរយៈសមាគមឧកញ៉ាកម្ពុជា (មាត្រា២៦) ចំពោះគោរមវន្តដែលជាសមាជិកសមាគមឧកញ៉ាកម្ពុជា ត្រូវបានទទួលការលើកទឹកចិត្ត តាមរយៈការបន្ធូរបន្ថយ ចំពោះទំហំទឹកប្រាក់វិភាគទានប្រចាំឆ្នាំ តាមការសម្រេចរបស់នាយករដ្ឋមន្ត្រី (មាត្រា២៤)៕










- Share This Post:






