នគរបាលស្រុកបសេដ្ឋ ឃាត់ខ្លួនក្មេងទំនើងម្នាក់ បង្ហោះម៉ូតូតាមផ្លូវសាធារណៈ បង្កហានិភ័យដល់អ្នកដំណើរ
- September 7, 2024
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ បង្កការភ្ញាក់ផ្អើលប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម និងបង្កហានិភ័យដល់អ្នកដំណើរដទៃទៀត ត្រូវបានសមត្ថកិច្ចនគរបាលស្រុកបសេដ្ឋសហការ ឃាត់បានវេលាម៉ោង ២០៖៣០នាទី នៅចំណុចផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រៃពាយ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ក្មេងទំនើងមានឈ្មោះ លន ផាលិ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរធ្វើការរោងចក្រ រស់នៅភូមិព្រៃជ្រលួជ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ មធ្យោបាយម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ ស្លាកលេខតាកែវ 1AD 9223 បាននាំយកមកអធិការដ្ឋានស្រុកបសេដ្ឋ យោងតាមការផ្ដល់ចម្លើយថាខ្លួនពិតជាបានធ្វើសកម្មភាពជិះបង្ហោះម៉ូតូតាមផ្លូវ ប្រាកដមែន ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានធ្វើការអប់រំកិច្ចសន្យា ប្រគល់ជូនអាណាព្យាបាល ដើម្បីគ្រប់គ្រងបន្ដ ពលកម្មធ្វើអនាម័យ ៤៨ម៉ោង ដោយរក្សាមធ្យោបាយម៉ូតូទុកនៅ អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ គ្រប់កំណត់រយៈពេល ៩០ថៃ្ង ៕ មានវីដេអូខាងក្រោម៖
- Share This Post:






