រូបសំណាកគ្រួសារដំរី ត្រូវបានរៀបចំលើកដាក់នៅទីតាំងខាងត្បូងមាត់បឹងកន្សែង ដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរ
- September 9, 2024
ខេត្តរតនគិរី៖ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រូបសំណាកសត្វដំដីចំនួន៣ រួមមាន ដំរីឈ្មោល១ ដំរីញី១ និងកូនដំរី១ ត្រូវបានរដ្ឋបាលខេត្តរតនគិរី បានរៀបចំលើកដាក់នៅទីតាំងខាងត្បូងមាត់បឹងកន្សែង ដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ។

ការរៀបចំលើករូបសំណាក់នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រោមវត្តមាន ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងលោកជំទាវ ព្រមទាំងឯកឧត្តម ជាអភិបាលរងខេត្ត និងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួនផងដែរ។
សូមរលឹកថា រមណីដ្ឋានបឹងកន្សែង ដែលស្ថិតនៅចំកណ្ដាលបេះដូងនៃក្រុងបាលុងខេត្តរតនគិរី បានក្លាយជាកន្លែង ដែលមានបរិស្ថានស្អាត រមណីយដ្ឋានស្អាត សោភណ្ឌភាពស្រស់បំព្រងប្រកបដោយភាពទាក់ទាញ បន្ទាប់ពី ត្រូវបានរៀបចំកែលម្អជុំវិញបរិវេណរមណីដ្ឋានបឹងឡើងវិញ។
បច្ចុប្បន្ននេះ បឹងកន្សែងបានក្លាយជាកន្លែងដែលមានបរិស្ថានស្អាត រមណីយដ្ឋានស្អាត សោភណ្ឌភាពស្រស់បំព្រង ប្រកបដោយភាពទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរ ទាំងថ្ងៃធម្មតា ថ្ងៃចុងសប្តាហ៍ និងមានថ្ងៃពិធីបុណ្យទានជាដើម ៕





ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






