កម្មករទូកនេសាទម្នាក់ ធ្លាក់ទឹកសមុទ្របាត់ខ្លួនពុំដឹងមូលហេតុ ខណៈសមត្ថកិច្ចកំពុងរុករកជួយសង្គ្រោះ
- September 10, 2024
ខេត្តព្រះសីហនុ៖ យោងតាមប្រភពពីគណនីហ្វេសប៊ុករបស់អ្នកសារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ម្សិលមិញនេះ នៅវេលាម៉ោង១២៖០០នាទី មានករណីកម្មករទូកនេសាទម្នាក់ បានធ្លាក់ទឹកសមុទ្របាត់ខ្លួន នៅចំណុចនិយាមកា Lat=10°17’07″N Long=103°09’19″E ខាងកើតផែកោះតាង ចម្ងាយ ០.៤១ ម៉ៃលិ៍ ។

+ម្ចាស់ទូកឈ្មោះ អ៊ុន បូច ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។
+នៅលើទូកមានមនុស្សចំនួន ៥នាក់៖
១-ឈ្មោះ សេង បិន ភេទប្រុស អាយុ ៥៦ឆ្នាំ ជាអ្នកបើកបរទូក
២-ឈ្មោះ សាំង សុភាស់ ភេទប្រុស អាយុ ៣០ឆ្នាំ ជាកម្មករទូក
៣-ឈ្មោះ សាំង ដា ភេទប្រុស អាយុ ២៧ឆ្នាំ ជាកម្មករទូក
៤-ឈ្មោះ យី យ៉ាំងយៀង ភេទប្រុសអាយុ ៥៩ឆ្នាំ ជាកម្មករទូក និង
៥-ជនរងគ្រោះ ឈ្មោះ ទឺ ភេទប្រុស អាយុ ៣២ឆ្នាំ ធ្លាក់ទឹកបាត់ខ្លួនពុំដឹងមូលហេតុ ក្នុងពេលដែលទូកកំពុងបោះយុថ្កា ជ្រករលកខ្យល់។
+លក្ខណៈបច្ចេកទេសទូកនេសាទ៖
-ទូកផ្លាកលេខ កក6-0592
-បណ្ដោយ ១៣.៥០ ម៉ែត្រ
-ទទឹង ៤.៥០ ម៉ែត្រ
-ជម្រៅទឹក ២.១០ ម៉ែត្រ
-ម៉ាស៊ីនម៉ាក់ MITSUBISISHI
-កម្លាំង ២៥០ សេះ។
ករណីខាងលើនេះ សមត្ថកិច្ចកងការពារកោះតាងលេខ៣ បញ្ជាការដ្ឋានការពារកោះឆ្នេរ, ទីស្នាក់ការសន្តិសុខកោះតាង ទីបញ្ជាការជួរមុខគ.ជ.ស.ស. និងអ្នកទូកនេសាទ បានសហការជួយរុករកសង្គ្រោះប៉ុន្តែមកទល់ម៉ោង ម៉ោង ១៨ៈ០០នាទី នៅរកពុំទាន់ឃើញនៅឡើយ៕




ប្រភព៖ Huy Bunleng News
- Share This Post:






