មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយក្រុមគ្រូពេទ្យមកពីអូស្ត្រាលី នឹងផ្តល់ជូនការពិនិត្យ និងព្យាបាលជំងឺត្របកភ្នែក និងប្រព័ន្ធទឹកភ្នែក រយៈពេល២ថ្ងៃ
- September 10, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយ ក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្តល់ជូន ការពិនិត្យ និងព្យាបាលជំងឺត្របកភ្នែក និងប្រព័ន្ធទឹកភ្នែក នៅថ្ងៃទី១៦ និង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។

អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕

- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






