អបអរសាទរ! កីឡាការិនី ហួន ទិត្យដាលីន ទទួលបានមេដាយចំនួន ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួត SEA WAVE Finswimming Round 4 2024 នៅប្រទេសថៃ
- September 10, 2024
(ថៃ)៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ Team Cambodia បានឱ្យដឹងថា កីឡាការិនី ហួន ទិត្យដាលីន ទទួលបានមេដាយសរុបចំនួន ០៤គ្រឿង (ប្រាក់ ០២គ្រឿង និងសំរឹទ្ធ ០២គ្រឿង) ក្នុងព្រឹត្តិការណ៍ប្រកួត SEA WAVE Finswimming Round 4 2024 លើប្រភេទកីឡាហែលទឹកពាក់ជើងទា នៅមជ្ឈមណ្ឌលកីឡា Sport Complex Psu Phuket នៃព្រះរាជាណាចក្រថៃ។

សម្រាប់លទ្ធផលកីឡាការិនី ប្រកួតលើប្រភេទវិញ្ញាសារួមមាន៖
-៥០ម៉ែត្រ របៀបហែល Bi-Fins មេដាយសំរឹទ្ធ ០១គ្រឿង
-១០០ម៉ែត្រ របៀបហែល Bi-Fins មេដាយសំរឹទ្ធ ០១គ្រឿង
-៥០ម៉ែត្រ របៀបហែល Surface មេដាយប្រាក់ ០១គ្រឿង
-១០០ម៉ែត្រ របៀបហែល Surface មេដាយប្រាក់ ០១គ្រឿង ៕



ប្រភព៖ Team Cambodia
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






