មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ស្នើឱ្យឃាត់ខ្លួនជនណាដែលគ្មានលិខិតឧទ្ទេសនាម ចុះទៅពិនិត្យនៅតាម មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងមូលដ្ឋានសេវាសុខាភិបាលឯកជនក្នុងរាជធានីភ្នំពេញ
- September 11, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ស្នើឱ្យឃាត់ខ្លួនជនណាដែលគ្មានលិខិតឧទ្ទេសនាម ចុះទៅពិនិត្យនៅតាម មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងមូលដ្ឋានសេវាសុខាភិបាលឯកជនក្នុងរាជធានីភ្នំពេញ។

មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនថា ក្នុងសប្តាហ៍កន្លងមកនេះ មានបុគ្គលម្នាក់ ឬពីរនាក់ បានតាំងខ្លួនជាមន្ត្រីសុខាភិបាលមកពីក្រសួងសុខាភិបាល ចុះមកពិនិត្យទីតាំងរបស់លោក/លោកស្រី រួចទារ ឬសុំថវិកាជាថ្នូរនឹងការមិនចុះពិនិត្យ។
ប្រសិនបើបានជួបករណីនេះ សូមលោក/លោកស្រីសួរនាំរកលិខិតឧទ្ទេសនាមឱ្យចុះមកបំពេញការងារ។ បើគ្មានលិខិតឧទ្ទេសនាមទេ សូម លោក/លោកស្រីឃាត់ខ្លួនបុគ្គលនោះ រួចជូនដំណឹងមកមន្ត្រីមានសមត្ថកិច្ចដូចជា ប៉ូលិសប៉ុស្តិ៍ ឬអាជ្ញាធរសង្កាត់ ឬមកមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ (លេខទូរស័ព្ទទំនាក់ទំនង៖ 012 913 041 ឬ 012 938 087) ៕

- Share This Post:






