ព័ត៌មានជាតិ

មន្ទីរវប្បធម៌រាជធានីភ្នំពេញ នឹងរៀបចំកម្មវិធីប្រឡងប្រជែងលើទម្រង់សិល្បៈល្ខោនខោល រយៈពេល២ថ្ងៃ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ

BY
Khmernote Media
September 12, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២​ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងសិល្បៈមហាជនក្នុងរាជធានីភ្នំពេញទាំងអស់មេត្តាជ្រាបថា ក្នុងគោលបំណងដើម្បីចូលរួមថែរក្សាលើកស្ទួយ ការពារអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌ល្ខោនខោល មន្ទីរវប្បធម៌ នឹងរៀបចំកម្មវិធីប្រឡងប្រជែងសមត្ថភាពក្នុងការបញ្ចេញនូវទេពកោសល្យស្នាដៃលើទម្រង់សិល្បៈល្ខោនខោល ក្រោមប្រធានបទ“វត្តភ្នំជុំរុំប្រវត្តិសាស្ត្រវប្បធម៌” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍-ថ្ងៃអាទិត្យទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។

បញ្ជាក់៖ ពាក្យស្នើសុំចូលរួមប្រឡងប្រជែង និងប្រវត្តិរូបសង្ខេប អាចស្គេនដើម្បីទាញយកដែលមាន(QR)នៅក្នុងលិខិតសេចក្តីជូនដំណឹង ឬ តាមរយៈអាសយដ្ឋាន៖ ដីឡូតិ៍០៣ ផ្លូវ១៧៣៣ ភូមិទួលពពែល សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ៕ សូមអានសេចក្ដីប្រកាសលម្អិតរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ដូចខាងក្រោម៖

ប្រភព៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ

Share This Post: