ព័ត៌មានជាតិ

ត្រៀមៗ! ព្រឹត្តិការណ៍សមរាត្រី«Equinox» ដ៏អស្ចារ្យ ដែលព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត នឹងកើតមានឡើងនៅចន្លោះថ្ងៃទី២១-២៣ ខែកញ្ញានេះ

BY
Khmernote Media
September 13, 2024

ខេត្តសៀមរាប៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឱ្យដឹងថា ព្រឹត្តិការណ៍សមរាត្រី «Equinox Angkor Wat» ដ៏អស្ចារ្យ ដែលព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត នឹងកើតមានឡើងនៅចន្លោះថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ។

ប្រភពខាងលើបានឱ្យដឹងថា​​ ព្រឹត្តិការណ៍សមរាត្រី «Equinox Angkor Wat» ដ៏អស្ចារ្យ ដែលព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ដែលជារៀងរាល់ឆ្នាំព្រឹត្តិការណ៍សមរាត្រី តែងតែកើតមាន ២ដង គឺនៅចន្លោះថ្ងៃទី២០-២២ ខែមីនា និងចន្លោះថ្ងៃទី២១-២៣ ខែកញ្ញា។ ដូច្នេះ សូមកុំភ្លេចចូលរួមទាំងអស់គ្នាចាប់ពីថ្ងៃ ២១-២៣ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។ ចំពោះបងប្អូនដែលស្រលាញ់ចូលចិត្តការថតរូបត្រៀម កាម៉េរ៉ា ដើម្បីផ្តិតយករូបភាពដ៏អស្ចារ្យពីព្រឹត្តិការណ៍មួយនេះ។

សូមជម្រាបជូនថា សមរាត្រី គឺជាពេលវេលារវាងពេលថ្ងៃ និងពេលយប់ ឲ្យមានរយៈពេលស្មើគ្នា ដោយខុសពីខែធម្មតាខ្លះ រយៈពេលយប់វែងជាងពេលថ្ងៃ ឬក៏រយៈពេលថ្ងៃ វែងជាងយប់នោះ គឺជាព្រឹត្តិការណ៍ទូទៅរបស់ផែនដីដែលតែងតែកើតមាននៅក្នុងពិភពលោក។ ក៏ប៉ុន្តែសម្រាប់ប្រាសាទអង្គរវត្ត ដែលមានព្រឹត្តិការណ៍សមរាត្រីកើតឡើងនេះ មិនមែនជារឿងចៃដន្យទេ វាគឺជាលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ដែលរៀបចំស្ថាបត្យកម្ម ប្លង់របស់ប្រាសាទទុកមុនជាស្រេច ដោយបំណងតម្រូវតាមបាតុភូតធម្មជាតិឲ្យប្រាសាទ អង្គរវត្តបង្កើតជាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តនេះឡើង។

ការរៀបចំរបស់បុព្វបុរសខ្មែរ តម្រូវតាមបាតុភូតធម្មជាតិ ឲ្យព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្តនេះទៅបាន គឺត្រូវគិតគូរតាំងពីរឿងស្ថាបត្យកម្ម ការរៀបចំដីធ្លីការគន់គូរតាមគណិតវិទ្យាការគិតគូរពីដំណើរតារាសាស្ត្រ ព្រមទាំងរួមផ្សំជាមួយជំនឿផង ដែលអាចនិយាយបានថា ព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកណ្ដាលនៃកំពូលប្រាសាទអង្គរវត្ត ប្រហែលជាអច្ឆរិយនេះ កើតមានតែនៅលើប្រាសាទអង្គរវត្តនៃប្រទេសកម្ពុជាតែប៉ុណ្ណោះ ចំណែកឯសំណង់បុរាណជាច្រើននៅលើប្រទេសដទៃទៀតក្នុងពិភពលោក គឺមិនអាចរៀបចំដូច្នេះបានទេ៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

Share This Post: