អង្គការស្នាមញញឹមកម្ពុជា សហការជាមួយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នឹងរៀបចំការវះកាត់ជូនអ្នកជំងឺមាត់ឆែប ក្រអូមមាត់ឆែប និងពិការមុខមាត់ ដោយឥតគិតថ្លៃ
- September 13, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា អង្គការស្នាមញញឹមកម្ពុជា សហការជាមួយនិងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូរវៀត នឹងរៀបចំការវះកាត់ដោយឥតគិតថ្លៃ ជូនអ្នកជំងឺមាត់ឆែប ក្រអូមមាត់ឆែប និង ពិការមុខមាត់ផ្សេងៗ ដោយមានការចូលរួមពីក្រុមគ្រូពេទ្យស្ម័គចិត្ត ដែលមានជំនាញខ្ពស់ និងបទពិសោធន៍យូរឆ្នាំ ពីប្រទេសចិន ហុងកុង និង ប្រទេសកម្ពុជា នៅមជ្ឈមណ្ឌលភាពញញឹម នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូរវៀត ចាប់ពីថ្ងៃទី២២ ដល់ ២៥ ខែកញ្ញា ឆ្នាំ២០២៤។

ការពិនិត្យ និង ចុះឈ្មោះអ្នកជំងឺនឹងធ្វើឡើងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ លេខតេឡេក្រាម៖ ០១២ ៦៥៥ ៧៨៦ ឬ ទូរសព្ទ៖ ០២៣ ២១១ ៤០៥/០១២ ៦៥៥ ៧៨៦/០៩៦ ៨៤៦ ៦៩៩១ ៕
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






