ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឱសថគ្មានអាជ្ញាប័ណ្ណ និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ២៩៤កេស និងផលិតផលម្សៅរុក្ខជាតិចំនួន ១០០កំប៉ុង ត្រូវបានសមត្ថកិច្ចដុតបំផ្លាញចោល ក្នុងខណ្ឌដង្កោ

    BY Khmernote Media September 13, 2024
    ឱសថគ្មានអាជ្ញាប័ណ្ណ និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ២៩៤កេស និងផលិតផលម្សៅរុក្ខជាតិចំនួន ១០០កំប៉ុង ត្រូវបានសមត្ថកិច្ចដុតបំផ្លាញចោល ក្នុងខណ្ឌដង្កោ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកឧត្តមសេនីយ៍ត្រី ម៉ៅ រង្សី ស្នងការរងទទួល ដឹកនាំការងារការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចាត់ឱ្យលោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយពីមន្រ្តីសាខា កបប រាជធានីភ្នំពេញ។

    ដោយបាននាំយកឱសថគ្មានអាជ្ញាប័ណ្ណ និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ចំនួន១៣មុខ ស្មើនឹង ២៩៤កេស និងផលិតផលម្សៅរុក្ខជាតិ សូន្យម្សៅរុក្ខជាតិ ម៉ាក វ៉ាយ អេស ខេ អិល (Y.S.K.L) ដោយគ្មានការអនុញ្ញាត «រំលោភកម្មសិទ្ធិបញ្ញា » ចំនួន១០០ កំប៉ុង ទៅបំផ្លាញចោលនៅទីលានចាក់សម្រាម ស្ថិតក្នុងខណ្ឌដង្កោ ដែលកម្លាំងជំនាញសហការជាមួយសមត្ថកិច្ចចំរុះធ្វើការបង្ក្រាបកន្លងមក៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: