ព័ត៌មានជាតិ

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយក្រុមគ្រូពេទ្យមកពីអូស្ត្រាលី នឹងផ្តល់ជូនការពិនិត្យ ព្យាបាលជំងឺបាតភ្នែក រយៈពេល៤ថ្ងៃ

BY
Khmernote Media
September 13, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋ ទាំងអស់ឱ្យបានជ្រាបថា ផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការ ជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលីនឹងផ្តល់ជូន ការពិនិត្យ និងព្យាបាលជំងឺបាតភ្នែក ចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤។

អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ព្រមទាំងប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ៕

ប្រភព៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

Share This Post: