សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចផ្តល់អគារសិក្សា ១ខ្នង កម្ពស់ ៣ជាន់ ជូនវិទ្យាល័យហ៊ុនសែនតាខ្មៅ
- September 17, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ បានសម្រេចផ្ដល់ជូននូវអគារសិក្សា១ខ្នង កម្ពស់៣ជាន់ ស្មើនឹង ៣០បន្ទប់ ព្រមទាំងផ្តល់ជូននូវឧបករណ៍ សម្ភារមួយចំនួនទៀតសម្រាប់បម្រើដល់ការអប់រំ បណ្ដុះបណ្ដាលដល់សិស្សានុសិស្សនៃវិទ្យាល័យហ៊ុនសែនតាខ្មៅនេះ ដែលបច្ចុប្បនមានសិស្សសរុបប្រមាណជាង ២ ៣៥១នាក់ ដោយរំពឹងថានឹងកើនឡើងបន្ថែមទៀតនៅឆ្នាំខាងមុខ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការផ្តល់ជូននេះ បានធ្វើឡើង ក្រោយពីទទួលបានសំណូមពររបស់ក្មួយៗសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ពាក់ព័ន្ធនឹងការខ្វះខាតថ្នាក់រៀន ដោយសារចំនួនសិស្សមានការកើនឡើងច្រើន។
តាមរយៈបណ្តាញសង្គមតេឡេក្រាម សម្តេចធិបតី នាព្រឹកនេះ មានខ្លឹមសារទាំងស្រុងថា «រសៀលម្សិលមិញ ខ្ញុំបានឆ្លៀតចូលវិទ្យាល័យហ៊ុនសែនតាខ្មៅ បន្ទាប់ពីទទួលបានសំណូមពររបស់ក្មួយៗសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ពាក់ព័ន្ធនឹងការខ្វះខាតថ្នាក់រៀន ដោយសារចំនួនសិស្សមានការកើនឡើងច្រើន។ ម្យ៉ាងទៀតក៏ចង់ចូលមើលវិទ្យាល័យនេះ ដែលខ្ញុំធ្វើដំណើរឆ្លងកាត់រៀងរាល់ពេលទៅធ្វើការ រយៈពេលជាង១ឆ្នាំមកហើយ។
បន្ទាប់ពីបានចុះពិនិត្យជាក់ស្តែង នូវសំណូមពរ និងបានពិភាក្សាគ្នាជាមួយនឹងលោកនាយកសាលា ខ្ញុំបានសម្រេចផ្ដល់ជូននូវអគារសិក្សា១ខ្នង កម្ពស់៣ជាន់ ស្មើនឹង ៣០បន្ទប់ ព្រមទាំងផ្តល់ជូននូវឧបករណ៍ សម្ភារមួយចំនួនទៀតសម្រាប់បម្រើដល់ការអប់រំ បណ្ដុះបណ្ដាលដល់សិស្សានុសិស្សនៃវិទ្យាល័យហ៊ុនសែនតាខ្មៅនេះ ដែលបច្ចុប្បនមានសិស្សសរុបប្រមាណជាង ២ ៣៥១ នាក់ ដោយរំពឹងថានឹងកើនឡើងបន្ថែមទៀតនៅឆ្នាំខាងមុខ» ៕ ទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






