ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្តព្រះសីហនុកាលពីម្សិលមិញនេះ បានជន់លិចស្រុកអស់ចំនួន២ និងក្រុងចំនួន ២

    BY Khmernote Media September 19, 2024
    ស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្តព្រះសីហនុកាលពីម្សិលមិញនេះ បានជន់លិចស្រុកអស់ចំនួន២ និងក្រុងចំនួន ២

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀង ស្ថិតក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានបង្កឲ្យជនលិចស្រុកចំនួន២ និងក្រុងចំនួន ២ក្នុងនោះរួមមាន៖

    ១-ស្រុកស្ទឹងហាវ៖ ទីតាំងស្ថិតនៅចំណុចដីសម្បទានសង្គមកិច្ច ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានប្រជាពករដ្ឋរងគ្រោះចំនួន ១១គ្រួសារ ស្មើនឹងចំនួន ៣៤នាក់។ បានជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់ស្ថិតនៅទីតាំងនោះ មកលើទីតាំងមានសុវត្ថិភាព នៅមណ្ឌលសុខភាពអូរតាសេកអស់ហើយ ម៉្យាងវិញទៀតពុំមានប្រជាពលរដ្ឋរងគ្រោះដល់អាយុជីវិតនោះឡើយ។
    ២-ស្រុកកំពង់សីលា៖ មិនមានជន់លិចនោះទេ។
    ៣-ក្រុងព្រះសីហនុ៖ មានការជន់លិចនៅតំបន់ក្បាលឆាយ និងតំបន់ទំនាបមួយចំនួន។
    ៤-ក្រុងកោះរ៉ុង៖ មានភ្លៀងធ្លាក់ខ្លាំងហូរមកពីលើភ្នំបណ្តាលអោយខូចខាតផ្ទះប្រជាពលរដ្ធចំនួន ៤ខ្នង ការខូចខាតរួមមាន៖ ស្រុតបង្គោលភ្លើងចំនួន១ដើម និងហូរច្រោះស្រុតផ្លូវបេតុងប្រវែង៦មែត្រ ខូចខាតផ្ទះសំបែងចំនួន ៤គ្រួសារ។
    ៥-ស្រុកព្រៃនប់៖ ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង សរុប ៤៤៩គ្រួសារ ក្នុងនោះ
    -ឃុំព្រៃនប់ ១១៥គ្រួសារ
    -ឃុំទួលទទឹង ១៥៧គ្រួសារ
    -ឃុំអណ្តូងថ្ម ១៧៧គ្រួសារ
    បញ្ជាក់៖ មិនមានផលប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋឡើយ។

    ចំពោះមុខដោយមានការយកចិត្តទុកដាក់ពីឯកឧត្តមម៉ាង ស៉ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំកម្លាំងចម្រុះចុះផ្ទាល់ដល់ទីតាំងជំនន់ទឹកភ្លៀងជនលិចផ្ទះប្រជាពលរដ្ឋ និងឱ្យកម្លាំងសមត្ថកិច្ចអាជ្ញាធរទាំងអស់ចុះនៅតាមគោលដៅដែលប្រឈមនឹងការជនលិចដោយទឹកភ្លៀង ដើម្បីត្រៀមជួយជម្លៀស សង្គ្រោះប្រជាពលរដ្ឋទៅរកទីទួលសុវត្ថិភាព ខណៈស្ថានភាពអាកាសធាតុភ្លៀងនៅតែបន្តធ្លាក់នៅឡើយ៕

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

    Share This Post: