រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំទីកន្លែងស្នាក់នៅ និងទទួលផ្ញើកង់ម៉ូតូដោយឥតគិតថ្លៃ ដល់បេក្ខជនប្រឡងបាក់ឌុប ទូទាំងខេត្តកំពង់ស្ពឺ
- September 20, 2024
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចេញផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្ដីជូនដំណឹង ស្តីពីការរៀបចំទីកន្លែងស្នាក់នៅ និងទទួលផ្ញើកង់ម៉ូតូដោយឥតគិតថ្លៃ ដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទូទាំងខេត្តកំពង់ស្ពឺ។

រដ្ឋបាលខេត្តកំពង់ស្ពឺ មានកិត្តិយសសូមគោរពជូនដំណឹងដល់មាតាបិតា ឬអាណាព្យាបាល និង បេក្ខជន ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទូទាំងខេត្តកំពង់ស្ពឺ នាសម័យប្រឡង ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ជ្រាបថា៖ ដើម្បីសម្រួលដល់ការស្នាក់នៅ និងការរក្សាកង់-ម៉ូតូរបស់បេក្ខជនដែលមកពីក្រុងស្រុកទាំង៩ នៃខេត្តកំពង់ស្ពឺ ពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយទីកន្លែងស្នាក់នៅ និងការរក្សាកង់-ម៉ូតូ។ រដ្ឋបាលខេត្តកំពង់ស្ពឺ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងមន្ទីរ-អង្គភាព និងវត្តអារាម ដែលនៅជិតមណ្ឌលប្រឡង បានសម្របសម្រួល រៀបចំទីកន្លែងស្នាក់នៅ និងទទួលផ្ញើកង់-ម៉ូតូ ដោយឥតគិតថ្លៃ ដើម្បីជួយសម្រួលដល់ការលំបាករបស់ មាតាបិតា ឬអាណាព្យាបាល និងបេក្ខជនតាមទីកន្លែងដែលបានរៀបចំជូនផងដែរ។ ខាងក្រោមនេះ ជាទីកន្លែងដែល រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំជូន៖


ប្រភព៖ រដ្ឋបាល ខេត្តកំពង់ស្ពឺ
- Share This Post:






