រំភើបណាស់! អណ្តើកព្រេច ដែលជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជចំនួន ១៦៩ក្បាល ត្រូវបានញាស់
- September 20, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ មជ្ឈមណ្ឌល ACCB ទទួលបានដំណឹងដ៏គួរឱ្យរំភើបរីករាយ នៅពេលដែលរដូវបង្កាត់ពូជក្នុងឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ បានបញ្ចប់ ពួកយើងមានសេចក្តីសោមនស្សរីករាយក្នុងការជូនដំណឹងពីការញាស់កូនអណ្តើកព្រេចបានដោយជោគជ័យ ដែលជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជបំផុតចំនួន១៦៩ក្បាល។

ប្រភពដដែលបានគូសបញ្ជាក់ថា កូនអណ្តើកទើបតែញាស់ទាំងនេះសម្គាល់ឃើញថាមិនចំរដូវកាលដ៏ល្អបំផុតរបស់ពួកយើងនៅឡើយទេ ប៉ុន្តែក៏សូមអរគុណច្រើនទៅដល់ក្រុមការងាររបស់ពួកយើងដែលមានការលះបង់ខ្ពស់ក្នុងការអនុវត្តការថែទាំឱ្យកាន់តែល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ កូនអណ្តើកព្រេចនីមួយៗ ដែលនៅតូចៗទាំងនេះ តំណាងឱ្យក្តីសង្ឃឹមសម្រាប់នាពេលអនាគតសម្រាប់ប្រភេទនេះក្នុងប្រទេសកម្ពុជា។
កម្មវិធីរក្សាស្តុកទុកចំនួនរបាយណ៍ប្រជាសាស្ត្រធានាកុំឱ្យផុតពូជរបស់ពួកយើង បានបង្កើតឡើងតាមរយៈការសង្គ្រោះសត្វព្រៃ និងស្តារនីតិសម្បទា ដើរតួសំខាន់ក្នុងការអភិរក្សប្រភេទនេះ។ ការបង្កាត់ពូជក្រោមការថែទាំរបស់មនុស្ស អនុញ្ញាតឱ្យពួកយើងចាប់ផ្តើមពិនិត្យនូវបរិយាកាសបរិស្ថានជុំវិញនៃលក្ខណៈអណ្តើកព្រេចទាំងនេះមុនពេលលែងពួកវាចូលទៅក្នុងតំបន់ការពារវិញ។ លក្ខខណ្ឌអាកាសធាតុម្យ៉ាងគត់របស់ប្រទេសកម្ពុជាដែលមានរដូវប្រាំង និងវស្សាខុសប្លែកដាច់ដោយឡែកពីគ្នា ផ្តល់នូវផលប៉ះពាល់ដោយផ្ទាល់ទៅដល់អាកប្បកិរិយាការបង្កាត់ពូជ។ កំណត់ត្រានៅក្នុងឆ្នាំនេះចាប់ផ្តើមនៅថ្ងៃទី១៦ ខែឧសភា កូនអណ្តើកព្រេចចំនួន៥៦ក្បាលបានញាស់ចេញពីសំបុករបស់ពួកវាក្នុងរយៈពេលត្រឹមតែមួយថ្ងៃបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងដំបូងនៃរដូវកាលនេះ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
- Share This Post:






