ក្រឡេកមួយភ្លែតស្មាតតែ iPhone X! Vivo V9 សោះ និយាយពីថាដូច… (មានវីដេអូ)
- March 14, 2018
សម្រាប់ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Vivo ម៉ូដែល V9 ពិតជាទទួលបានការបែកធ្លាយច្រើនដែរ តាំងពីខែមុន ពោលគឺចាប់តាំងពីក្រុមហ៊ុននេះ បានបង្ហាញរចនាបទក្បាលឆករបស់ខ្លួនលើផ្ទាំងប៉ាណូក្នុងប្រទេសឥណ្ឌូណេស៊ី មកម្លេះ។ ដោយឡែក ស្មាតហ្វូននេះនឹងត្រូវបានដាក់តាំងបង្ហាញជាសាធារណៈនាថ្ងៃទី27 ខែមិនា ខាងមុខនេះ តែត្រូវបានបង្ហាញក្នុងប្រទេសថៃមុន ក្នុងថ្ងៃទី22 ខែមិនា។

មុនពេលព្រឹត្តិការណ៍នៃការដាក់តាំងបង្ហាញមកដល់ យើងទទួលបានការបែកធ្លាយជាច្រើនទាំងរូបរាងរបស់ស្មាតហ្វូន និងប្រអប់ផងដែរ។ លើសពីនេះទៅទៀត សម្រាប់លក្ខណៈពិសេសរបស់ស្មាតហ្វូននេះ យើងក៏ទទួលបានខ្លះៗហើយដែរ។
Vivo V9 នឹងត្រូវបានបំពាក់ដោយអេក្រង់ទំហំ 6អ៊ីញ ក្នុងកម្រឹតបង្ហាញរូបភាព 1,080×2,160 Pixels ប្រភេទ AMOLED និងក្រាលដោយកញ្ចក់ការពារប្រភេទ Gorilla Glass 5។ សម្រាប់បន្ទះឈីបវិញ គឺប្រភេទ Snapdragon 660 មានទំហំ RAM 4GB និងអង្គផ្ទុកទិន្នន័យ 64GB។ ចំពោះថាមពលថ្មគឺមានទំហំ 3,250mAh។
អ្វីដែលអស្ចារ្យបំផុតសម្រាប់ស្មាតហ្វូននេះ គឺកាមេរ៉ាមុខដែលមានទំហំរហូតដល់ទៅ 24MP និងកាមេរ៉ាក្រោយភ្លោះទំហំ 12MP + 8MP។ V9 ដំណើរការដោយប្រព័ន្ធ Android 8.0 Oreo ពីក្នុងប្រអប់តែម្ដង ក្រោមប្រព័ន្ធដំណើរការ Funtouch OS 4.0 របស់ខ្លួនផ្ទាល់។ សម្រាប់សមាមាត្រនៃស្មាតហ្វូននេះគឺ 155.9 x 75.2 x 7.2មម និងមានទម្ងន់ 159ក្រាម។
ប្រភព៖ gsmarena
- Share This Post:








