ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទឹកនៅទន្លេមេគង្គខេត្តកំពង់ចាម ឃើញមានការកើនកំពស់ចំនួន ០,១៨ម៉ែត្រនៅថ្ងៃទី២៣ ខែកញ្ញានេះ

    BY Khmernote Media September 23, 2024
    ទឹកនៅទន្លេមេគង្គខេត្តកំពង់ចាម ឃើញមានការកើនកំពស់ចំនួន ០,១៨ម៉ែត្រនៅថ្ងៃទី២៣ ខែកញ្ញានេះ

    ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៅថ្ងៃទី២៣ ខែកញ្ញានេះ បានបង្ហាញថា ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ខេត្តកំពង់ចាមឃើញមានការកើនឡើងចំនួន ០,១៨ម៉ែត្រ។ ការកើនកំពស់នេះបានធ្វើអោយកំពស់ទឹកឡើងដល់ ១៣,​៧៦ម៉ែត្រ ខណៈចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។

    ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតក៏មានការឡើងកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេបាសាក់ចតុមុខ បានឡើងកំពស់ចំនួន ០,១១ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៨,៨១ម៉ែត្រ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: