ព័ត៌មានជាតិ

ឃាត់ខ្លួនចោរ ២នាក់ បន្ទាប់ពីលួចកាត់ខ្សែភ្លើងបំភ្លឺតាមផ្លូវសាធារណៈ នៅក្បែរសណ្ឋាគារឯករាជ្យ ក្នុងក្រុងព្រះសីហនុ

BY
Khmernote Media
September 24, 2024

ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង០៣៖៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ មានករណីចោរលួចកាត់ខ្សែភ្លើងបំភ្លឺតាមផ្លូវសាធារណៈ នៅចំណុចក្បែរសណ្ឋាគារឯករាជ្យ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បន្ទាប់ពីទទួលបានព័ត៌មាននេះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានចុះស្រាវជ្រាវតាមជំនាញ និងកំណត់បានមុខសញ្ញាសង្ស័យប្រព្រឹត្តបទល្មើសចំនួន ០២នាក់ នៅចំណុចក្បែរកំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ជនសង្ស័យទី១. ឈ្មោះ ថន ម៉ាប់ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ទីលំនៅបច្ចុប្បន្ន ក្រុម៣៦ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ ទី២.ឈ្មោះ លឹម ឈិន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ទីលំនៅបច្ចុប្បន្ន ក្រុម៣៦ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

ជនសង្ស័យទាំង ០២នាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានរួមគ្នាធ្វើសកម្មភាព លួចកាត់ខ្សែភ្លើងបំភ្លឺតាមផ្លូវសាធារណៈ នៅចំណុចក្បែរសណ្ឋាគារឯករាជ្យ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ពិតប្រាកដមែន។

វត្ថុតាងចាប់យកបានរួមមាន៖
១. ម៉ូតូចំនួន១គ្រឿង ម៉ាក Honda scoopy
២. រទេះអូស ចំនួន ១គ្រឿង
៣. អំពូលសូឡា ចំនួន ១
៤. កាំបិត ចំនួន ២ដើម
៥. ពូថៅ ចំនួន ១ដើម
៦. ទូរស័ព្ទដៃ ចំនួន ១គ្រឿង
៧. ផ្លែរណាអាដែក ចំនួន ២ដើម
៨. ទួនឺវីស ចំនួន ៣ដើម សោរមាត់ និងសោរខ្វែង ចំនួន ៦ដើម។

ជនសង្ស័យទាំង ០២នាក់នេះ រួម និងវត្ថុតាងសមត្ថកិច្ចចាត់ចែងបន្តតាមនីតិវិធីច្បាប់៕

ប្រភព៖ លោក Huy Bunleng News

Share This Post: