ព័ត៌មានជាតិ

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បង្ហាញបញ្ជីឈ្មោះក្រុមហ៊ុនចំនួន៤០ ដែលមានសិទ្ធិនាំចូលសាច់បង្កក ចូលកម្ពុជា

BY
Khmernote Media
September 25, 2024

រាធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងថា អគ្គនាយកដ្ឋានគយ និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មានកិត្តិយស សូមជម្រាបជូនសាធារណជន និងក្រុមហ៊ុននាំចូលសាច់បង្កក មេត្តាជ្រាបថា ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងការនាំចូលមុខទំនិញសាច់បង្កក។

រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ក្រុមហ៊ុនមានគុណវុឌ្ឍិនាំចូលសាច់បង្កកចំនួ ២០ បន្ថែមទៀត ដែលគិតត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ ចំនួនក្រុមហ៊ុនមានគុណវុឌ្ឍិសរុបកើនឡើងដល់ ៤០ ក្រុមហ៊ុន ដូចចែងក្នុងតារាង ៕ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលមានខ្លឹមសារទាំងស្រុង៖

ប្រភព៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា General Department of Customs and Excise

Share This Post: