ព័ត៌មានជាតិ

ខេត្តកំពង់ចាម៖កម្ពស់ទឹកនៅថ្ងៃនេះ ឡើងលើសកម្ពស់ជាង ១៤ម៉ែត្រ កៀកទៅនឹងចំណុចប្រកាសប្រុងប្រយ័ត្ន ១៥,២០ម៉ែត្រ

BY
Khmernote Media
September 26, 2024

ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម បានឱ្យដឹងថា លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានបញ្ជាក់ថា ចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៤នេះ បានបន្តឡើងថែមទៀតដល់កម្ពស់១៤.៣០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើង ០,២០ម៉ែត្រ ។ដោយឡែក កម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ ២០២៣ទឹកទន្លេ មានកម្ពស់ ១២,៦៦ម៉ែត្រ ខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។

ដោយឡែកស្ថានភាពទឹកទន្លេមេគង្គឡើងដល់កម្ពស់ជិតចំណុចប្រកាសប្រុងប្រយ័ត្ននេះធ្វើឱ្យព្រែក ចំនួន៣៧ ក្នុងចំណោម ៤១ព្រែក ទទួលបាននូវរបបទឹកទន្លេមេគង្គក្នុងនោះរួមមាន៖
១-ស្រុកស្ទឹងត្រង់៖ ៥/៥ព្រែក
២-ស្រុកកំពង់សៀម៖ ៩/១១ព្រែក
៣-ស្រុកកងមាស៖ ១១/១៣ព្រែក
៤-ស្រុកកោះសូទិន៖ ៥/៥ព្រែក
៥-ស្រុកស្រីសន្ធរ៖ ៧/៧ព្រែក។

ជាមួយគ្នានេះដែរលោក អ៊ុម វិបុល បានបញ្ជាក់ទៀតថា សម្រាប់ស្ថានភាពអាកាសធាតុមានភ្លៀងផ្គររន្ទះកម្រិតតិច ក្នុងបរិមាណជាមធ្យមពី២០% ទៅ៣០% និងមានខ្យល់ខ្លាំងមកទិសទក្សិណល្បឿនពី ១ទៅ៤ម៉ែត្រក្នុង១វិនាទី ៕

ប្រភព៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម Kg.Cham Provincial Department Of Information

Share This Post: