បច្ចេកវិទ្យា

ទូរស័ព្ទច្រើនម៉ូដច្រើនម៉ាកពេក ធ្វើឲ្យតួលេខលក់របស់ iPhone ធ្លាក់ចុះគួរឲ្យគត់សម្គាល់

BY
autoadmin
April 20, 2019

សារព័ត៌មានអេឡិចត្រូនិច GSMARENA បានចុះផ្សាយថា តួលេខលក់ទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple បានធ្លាក់ចុះគួរឲ្យកត់សម្គាល់បើគិតត្រឹមត្រីមាសទី២ ក្នុងឆ្នាំ ២០១៩ នេះ។ បើយោងតាមរបាយការណ៍លក់របស់ក្រុមហ៊ុន Apple បានបង្ហាញថា ត្រឹមត្រីមាសទី២ នេះ មានទូរស័ព្ទ iPhone មិនលើសពី ៤៥ លានគ្រឿងនោះទេ ដែលត្រូវបានគេលក់ចេញ ខណៈដែលឆ្នាំមុនៗបើគិតត្រឹមត្រីមាសទី២ នេះគេអាចលក់ទូរស័ព្ទ iPhone រហូតដល់ ៥២ លានគ្រឿងឯណោះ។ បើធ្វើការប្រៀបធៀបជាភាគរយ គេអាចមើលឃើញថា តួលេខនៃការលក់មានការធ្លាក់ចុះជាង ១០% បើធៀបទៅនឹងឆ្នាំ ២០១៨ កន្លងទៅនេះ។

បើទោះបីជាត្រីមាសទី២ ក្នុងឆ្នាំ ២០១៩​ នេះមិនទាន់បានបញ្ចាប់នៅឡើយក្តី តែក្រុមអ្នកវិភាគហ៊ានអះអាងថា តួលេខនៃការលក់របស់ក្រុមហ៊ុន Apple នឹងមិនកើនឡើងច្រើនលើសពីតួលេខខាងលើនេះទេ ព្រោះរហូតមកទល់ពេលនេះការបញ្ជាទិញទូរស័ព្ទ iPhone ក៏ធ្លាក់ចុះ មិនមានច្រើនដល់ថ្នាល់ផលិតមិនទាន់ដូចកាលពីឆ្នាំមុនៗដែរ។ ចំពោះទឹកប្រាក់វិញគេអាចធ្វើការប៉ាន់ប្រមាណថាគិតមកត្រឹមពេលនេះ Apple អាចទទួលបានប្រាក់ចន្លោះពី ៥៥ ពាន់លាន ទៅ ៥៩ ពាន់លាន់ដុល្លារ ខណៈដែលកាលពីឆ្នាំ ២០១៨ កន្លងទៅនេះគ្រាន់តែបញ្ចប់ត្រីមាសទី១ ភ្លាម Apple អាចលក់បានរហូតដល់ ៦១ ពាន់លានដុល្លារអាមេរិកបាត់ទៅហើយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ gsmarena

Share This Post: