ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ដាច់ឆ្នាំនេះប្រទេសថៃនឹងមិនមានផ្លាស្ទីក ៣ ប្រភេទនេះឡើយ ហើយនឹងប្រើប្រាស់ផ្លាស្ទីកកែច្នៃ ១០០ភាគរយ នៅឆ្នាំ ២០២៧

    BY autoadmin April 19, 2019
    ដាច់ឆ្នាំនេះប្រទេសថៃនឹងមិនមានផ្លាស្ទីក ៣ ប្រភេទនេះឡើយ ហើយនឹងប្រើប្រាស់ផ្លាស្ទីកកែច្នៃ ១០០ភាគរយ នៅឆ្នាំ ២០២៧

    នៅចុងឆ្នាំនេះប្រទេសថៃនឹងមិនមានប្លាស្ទិក ៣ ប្រភេទដូចជា៖ ប្រភេទល្អិត (microbeads) ក្របដប (cap seals) និងថង់យួរដៃ (oxo-degradable) ។ ចំពោះ ៤ ប្រភេទទៀត ដែលជាប្រភេទប្រើបានតែមួយដង (single-use plastics) ក៏ពួកគេនឹងបញ្ចប់ឱ្យបានត្រឹម ឆ្នាំ២០២២ នេះបើតាមគណៈរដ្ឋមន្ដ្រីថៃបានឱ្យដឹងកាលពីថ្ងៃអង្គារ។ ផែនទីគំនូសការគ្រប់គ្រងប្លាស្ទិក ឆ្នាំ២០១៨ ដល់ ២០៣០ របស់ពួកគេក៏មានរួមបញ្ចូលនូវផែនការដ៏ធំមួយសម្រាប់ប្រទេស ក្នុងការប្រើផ្លាស្ទីកកែច្នៃ ១០០ភាគរយ ឱ្យបាននៅត្រឹមឆ្នាំ ២០២៧ តាមទម្រង់ផ្សេងៗគ្នា រួមទាំងការបំផ្លាញកាកឱ្យសំណល់ទៅជាថាមពលផងដែរ។

    សំរាមប្រើបានតែមួយដង (single-use plastics) ចំនួន ៤ ប្រភេទ ដែលថៃមានគម្រោងលុបបំបាត់ចោលនៅ ឆ្នាំ២០២២ មានដូចជា៖ កែវជ័រ បំពង់បឺត ថង់ប្រភេទស្រាលបំផុត ឬផ្លាស្ទីកសម្រាប់ខ្ចប់ takeaway ប៉ុន្តែក្នុងករណីលើកលែងចំពោះ មនុស្សចាស់ជរា អ្នកជំងឺ និងកូនក្មេង ត្រូវបានអនុវត្ត។ គណៈរដ្ឋមន្ត្រីថៃនៅថ្ងៃអង្គារក៏បានទទួលស្គាល់គម្រោងមួយនេះ និងបានប្រគល់វាឱ្យទៅ ក្រសួងធនធាន និងបរិស្ថាន ដើម្បីធ្វើសេចក្តីព្រាងផែនការសកម្មភាពសម្រាប់ការគ្រប់គ្រងកាកសំណល់ផ្លាស្ទីកឱ្យស្របទៅនឹងយុទ្ធសាស្ត្រជាតិរយៈពេល ២០ ឆ្នាំ៕

    អត្ថបទ៖ លីដា
    ប្រភព៖ nationmultimedia

    Share This Post: