ថៃតាមចាប់ប្តីប្រពន្ធមួយគូ ដោយសារពួកគេបានតាំងទីលំនៅនៅលើសមុទ្រខុសច្បាប់
ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Prawit Wongsuwan បានបញ្ជាឱ្យកងទ័ពជើងទឹកថៃ និងភ្នាក់ងារសន្តិសុខចាត់វិធានការប្រឆាំងនឹងការតាំងទីលំនៅនៅលើសមុទ្រ Andaman នៅខេត្តភូកេតរបស់ប្តីប្រពន្ធមួយគូ ដោយអនុលោមតាមស្តង់ដារនៃការអនុវត្តអន្តរជាតិ និងដើម្បីធានាការការពារធនធានធម្មជាតិរបស់ថៃ។ គូស្វាមីភរិយាទាំង ២ មានឈ្មោះថា លោក Andrew Elwartowski ជាជនអាមេរិក និងប្រពន្ធរបស់គាត់នាង Nadia ហៅក្រៅ Summergirl ជាជនជាតិថៃ។

ពួកគេទាំង ២ បានតាំងទីលំនៅនៅលើសមុទ្រអធិបតេយ្យជាអចិន្ត្រៃយ៍ (Seastead) ដែលជាផ្នែកមួយនៃផែនការមហិច្ឆតារបស់គាត់។ ទីលំនៅអធិបតេយ្យនៅលើសមុទ្ររបស់ពួកគេគឺមានចម្ងាយ ២២.២២គីឡូម៉ែត្រ នៅទិសខាងត្បូងឆៀងខាងកើតពីកោះ Racha របស់ខេត្តភូកេត។ ទោះជាយ៉ាងណាអាជ្ញាធរថៃនិយាយថា រចនាសម្ព័ន្ធបែបនេះនឹងរារាំងផ្លូវដឹកជញ្ជូន និងបានចាត់ទុកគម្រោងនេះថាជា «ការគំរាមកំហែងដល់សន្តិសុខជាតិ» ដែលជំរុញឱ្យការិយាល័យអន្តោប្រវេសន៍ថៃដកហូតទិដ្ឋាការមិនមែនអន្តោប្រវេសន៍ពីបុរសជាប្តី ហើយកត់ឈ្មោះរបស់គាត់ទៅក្នុងបញ្ជីខ្មៅ ខៈប៉ូលិសកំពុងតាមស្វែងរកគូស្វាមីភរិយាទាំងពីរ។

អត្ថបទ៖ លីដា
ប្រភព៖ thethaiger