បច្ចេកវិទ្យា

តោះមកមើលការធ្វើតេស្តភាពរឹងមាំរបស់ P30 Pro ចង់ដឹងថា តើវាធន់ដល់កំរិតណា?

BY
autoadmin
April 22, 2019

សម្រាប់និយមប្រើប្រាស់ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei អាចនឹងចេញចិត្តខ្លាំងហើយ​ជាមួយនឹងដំណឹងមួយនេះ ដែលជាការបង្ហាញអំពីភាពរឹងមាំនៃអេក្រង់ទូរស័ព្ទ Huawei លើសពីការរំពឹងទុក។ តាមរយៈវីដេអូដែលមានរយៈពេលប្រមាណជា ៦ នាទីក​ន្លះ បានបង្ហាញថា គេបានយកទូរស័ព្ទ Huawei P30 Pro មកធ្វើការសាកល្បងដោយយកវត្ថុរឹង និងមុតស្រួចជាច្រើនមកឆ្កូតនៅលើអេក្រង់របស់ជាច្រើនដង និងដោយប្រើកំលាំងធ្ងន់ៗទៀតផង តែទូរស័ព្ទនៅតែគ្មានបញ្ហាដដែល។

ភាពរឹងមាំនេះបានបញ្ជាក់ថា Huawei P30 Pro នឹងក្លាយជាទូរស័ព្ទឆ្លាតវ័យមួយ ដែលមានអេក្រង់មានគុណភាពខ្ពស់ សម្រាប់ប្រកួតប្រជែងជាមួយនឹងទូរស័ព្ទម៉ាក់ល្បីៗជាច្រើនទៀតនៅក្នុងទីផ្សារក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ចង់ដឹងថា Huawei P30 Pro មានអេក្រង់ខ្លាំងយ៉ាងណានោះ សូមប្រិយមិត្តទស្សនាវីដេអូនៃការធ្វើតេស្តិ៍ដូចខាងក្រោមនេះ៖

អត្ថបទ៖ ភក្តី

ប្រភព៖ gsmarena

Share This Post: