ខ្មែរណូត

ស្វែងរក

  • រថយន្ត

    អនាគតនៃរថយន្តអគ្គិសនី បង្ហាញខ្លួននៅក្នុងព្រឹត្តការណ៍ពិព័រណ៍រថយន្ដក្រុងស៊ាងហៃឆ្នាំ ២០១៩

    BY autoadmin April 20, 2019
    អនាគតនៃរថយន្តអគ្គិសនី បង្ហាញខ្លួននៅក្នុងព្រឹត្តការណ៍ពិព័រណ៍រថយន្ដក្រុងស៊ាងហៃឆ្នាំ ២០១៩

    រថយន្តអគ្គិសនីជាច្រើនម៉ាកបានចូលរួមបង្ហាញខ្លួនក្នុងពិព័រណ៍រថយន្ដក្រុងស៊ាងហៃនៅសប្តាហ៍នេះ ខណៈទីផ្សាររថយន្តអគ្គិសនីកំពុងវាយលុកគួរឱ្យកត់សម្គាល់។ អ្នកផលិតចាស់ និងថ្មីមួយចំនួនធំកំពុងដាក់បង្ហាញស្នាដៃរបស់ពួកគេ ក្នុងគោលបំណងដើម្បីបង្កើនកំណើននៃការប្រើប្រាស់រថយន្តអគ្គិសនីនេះ ដឹកនាំដោយប្រទេសចិនដែលជាប្រទេសមានទីផ្សាររថយន្តធំជាងគេរបស់ពិភពលោក។

    ប៉ុន្តែអ្វីដែលជាធាតុពិតរបស់វា ខណៈដែលក្រុមហ៊ុនទាំងនោះកំពុងជះលុយរាប់ពាន់លានដុល្លារអាមេរិកទៅលើការអភិវឌ្ឍន៍ គម្រោងលក់ចេញនៃរថយន្តអគ្គិសនីរបស់ពួកគេអាចនឹងមិនគ្រប់គ្រាន់ឱ្យពួកគេឈរជើងបានយូរគ្រប់ៗគ្នានោះទេ ហើយមានតែក្រុមហ៊ុន ២ ឬ ៣ ប៉ុណ្ណោះដែលអាចនឹងឈរជើងបានដល់អនាគត។ យ៉ាងណាមិញខាក្រោមនេះគឺជារថយន្តអគ្គិសនីប្រណីត និងមានបច្ចេកវិទ្យាទំនើបដែលបានដាក់បង្ហាញខ្លួននៅពិព័រណ៍រថយន្ដក្រុងស៊ាងហៃ ឆ្នាំ២០១៩ ៖

    Audi AI:ME

    Audi Q2L

    BAIC Arcfox-GT

    BMW iFE.18

    BMW Vision iNEXT

    Great Wall ORA R1

    Icona Nucleus

    Mercedes-Benz Concept GLB

    NIO ET Preview

    Nissan IMQ

    Qiantu K50

    Renault EZ Ultimo

    Volkswagen I.D. Roomzz

    Xpeng G3

    អត្ថបទ៖ លីដា
    ប្រភព៖ bloomberg

    Share This Post: