ព័ត៌មានជាតិ
ឃាត់ខ្លួននាយកគ្រប់គ្រងសាលាខ្មែរឥស្លាម ដែលពាក់ព័ន្ធករណីបំពានផ្លូ_វភេ_ទកុមារីជាសិស្សសាលា
BY Naren
October 16, 2024
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ស៊ូ ហៃម៉ី ដែលជា ប្រធានគ្រប់គ្រងមួយផ្នែកសាលាខ្មែរឥស្លាម ជាប់ពាក់ព័ន្ធករណីរំលោភបំពានផ្លូវភេទកុមារីជាសិស្សសាលាខ្មែរឥស្លាមនៅខណ្ឌឬស្សីកែវ ត្រូវបានកម្លាំងនគរបាលជំនាញ បានឃាត់ខ្លួនជនល្មើសហើយ។

នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ថា កម្លាំងជំនាញ បានស្រាវជ្រាវរកឃើញកុមារីសិស្សសាលាខ្មែរឥស្លាមរងគ្រោះចំនួន០៤នាក់ ត្រូវបានជនសង្ស័យឈ្មោះ បានប្រព្រឹត្តបទល្មើសប្រទូស្តកេរិ៍ និងរំលោភសេពសន្ថវ: ក្នុងនោះដាក់បណ្តឹង០២នាក់ មិនដាក់បណ្តឹង០២នាក់ និងសាក្សី០៤នាក់ផ្សេងទៀតបានបំភ្លឺផ្តល់ព័ត៌មាន។
ក្រោយការសួរចម្លើយ ព្រះរាជអាជ្ញា បានអនុញ្ញាតសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធីច្បាប់៕

