ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សាហាវហួស! នារីជាជនរងគ្រោះប្តឹងគ្រូម្នាក់ពីបទយាយីផ្លូវភេទ ប៉ុន្តែចុងក្រោយនាងបែរជាត្រូវគេដុតទាំងរស់ទៅវិញ

    BY autoadmin April 20, 2019
    សាហាវហួស! នារីជាជនរងគ្រោះប្តឹងគ្រូម្នាក់ពីបទយាយីផ្លូវភេទ ប៉ុន្តែចុងក្រោយនាងបែរជាត្រូវគេដុតទាំងរស់ទៅវិញ

    អ្នកតវ៉ារាប់សិបនាក់បានប្រមូលផ្តុំគ្នានៅរដ្ឋធានី Dhaka របស់ប្រទេសបង់ក្លាដេសកាលពីថ្ងៃសុក្រ ដើម្បីទាមទារយុត្តិធម៌ដល់នារីវ័យ ១៨ឆ្នាំ ដែលត្រូវបានគេដុតសម្លាប់ទាំងរស់ បន្ទាប់ពីនាងមិនព្រមដកចេញនូវពាក្យបណ្ដឹងប្តឹងគ្រូបង្រៀនម្នាក់ពីបទយាយីផ្លូវភេទលើរូបនាង។ ជនរងគ្រោះនាង Nusrat Jahan Rafi បានប្រាប់គ្រួសារនាងថា នាងត្រូវបានមនុស្ស ៥នាក់ ក្នុងឈុតគ្របមុខជិត Burqa បញ្ឆោតឱ្យឡើងទៅលើដំបូលសាលារបស់នាងក្នុងក្រុង Feni កាលពីថ្ងៃទី ០៦ ខែមេសា និងបានសុំឱ្យនាងដកពាក្យបណ្តឹងវិញ។

    ក្រោយពេលដែលនាងបដិសេធពួកគេ ដៃរបស់នាងត្រូវបានគេចាប់ចង ហើយនាងត្រូវបានគេស្រោចប្រេងកាត និងដុតទាំងរស់តែម្តង។ នាង Rafi បានប្រាប់រឿងនេះដល់បងប្រុសរបស់នាង នៅពេលរថយន្តសង្គ្រោះបន្ទាន់កំពុងបញ្ជូននាងទៅកាន់មន្ទីរពេទ្យ ខណៈដែលបងប្រុសរបស់នាងបានថតវីដេអូរបស់នាងក្នុងទូរស័ព្ទរបស់គាត់។ បើយោងតាមសារព័ត៌មាន BBC នាង Rafi បាននិយាយនៅក្នុងវីដេអូនោះថា៖ «គ្រូបង្រៀនម្នាក់នោះបានលូកលាន់ខ្ញុំ ខ្ញុំនឹងប្រឆាំងនឹងឧក្រិដ្ឋកម្មនេះរហូតដល់ដង្ហើមចុងក្រោយរបស់ខ្ញុំ» នាងក៏បានចាំថាអ្នកវាយប្រហារនាងមួយចំនួនគឺជាសិស្សនៅឯសាលារៀននោះផ្ទាល់៕

    អត្ថបទ៖ លីដា
    ប្រភព៖ cbsnews

    Share This Post: