PR

កម្មវិធី Oktoberfest ប្រចាំនៅកម្ពុជាបានត្រលប់មកវិញហើយ

BY
Naren
October 21, 2024

បន្ទាប់ពីបានផ្អាកអស់រយៈពេល៦ឆ្នាំកន្លងមក សមាគមអាជីវកម្មអាល្លឺម៉ង់ប្រចាំកម្ពុជា (GBC) មានក្តីសោមនស្សរីករាយក្នុងការនាំយកកម្មវិធី Oktoberfest ដ៏មានសក្តានុពលរបស់ប្រទេសអាល្លឺម៉ង់មួយនេះត្រលប់មកវិញ ដែលនិងប្រព្រឹត្តិទៅនៅទីក្រុងភ្នំពេញ។

នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៤ សមាគមអាជីវកម្មអាល្លឺម៉ង GBC ដែលជាអ្នករៀបចំកម្មវិធី Oktoberfest បានណែនាំព្រឹត្តិការណ៍ប្រចាំឆ្នាំតែ១គត់ដែលជាប្រពៃណី វប្បធម៌របស់ប្រទេសអាល្លឺម៉ង់មួយនេះមកកាន់ព្រះរាជាណាចក្រកម្ពុជា តាមរយៈពិធីអបអរសាទរភាពជាដៃគូកម្ពុជា និងអាល្លឺម៉ង់ ក្នុងបរិយាកាសដ៏ស្រស់ស្អាត និងសប្បាយរីករាយ។

សមាគមអាជីវកម្មអាល្លឺម៉ង (GBC) ដែលជាស្ថាបនិកនៃ EuroCham Cambodia បានរៀបចំព្រឹត្តិការណ៍នេះតាំងពីដើមឆ្នាំ 2000 មកនៅសណ្ឋាគារ Sunway សណ្ឋាគារ Cambodiana និងនៅក្នុងទីក្រុងកោះពេជ្រ។ ចាប់តាំងពីឆ្នាំ ២០១៨ មក នេះជាលើកដំបូងដែលកម្មវិធីដ៏អស្ចារ្យមួយនេះបានត្រលប់មកវិញ ហើយនិងរៀបចំឡើងនៅ Connexion Community Mall នៃទីក្រុងកោះពេជ្រ។

“Oktoberfest” គឺជាព្រឹត្តិការណ៍ដ៏លេចធ្លោប្រចាំឆ្នាំនៅទីក្រុងភ្នំពេញអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ប៉ុន្តែចាប់ពីឆ្នាំ 2018 យើងមានការលំបាកក្នុងការ ដំណើរការកម្មវិធី ដោយសារតែ វិបត្តCovid19 ព្រមទាំងកង្វះកម្លាំងពលកម្ម និងម្ចាស់ឧបត្ថម្ភកម្មវិធី។ យើងមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលពេលនេះយើងបានរៀបចំកម្មវិធីនេះឡើងវិញដោយសម្របតាមគំនិតពីភាពជោគជ័យរបស់ប្រទេស វៀតណាម និងប្រទេសថៃ ជាមួយការផ្តល់ជូនគ្រប់យ៉ាង រួមទាំងការកំសាន្ត អាហារ ស្រាបៀរ និងភេសជ្ជៈច្រើនប្រភេទ។ ឆ្នាំនេះកម្មវិធី Oktoberfests ត្រូវតែជាកម្មវិធីសេរីថ្មីដំបូងគេនៅក្នុងប្រទេសកម្ពុជា ហើយយើងពិតជារំភើបយ៉ាងជាខ្លាំងក្នុងការបើកដំណើរការវាម្តងទៀតនៅឆ្នាំ 2024 នេះបើតាមសម្តីលោក Tassilo Brinzer ប្រធាន GBC ។

Oktoberfest ឆ្នាំនេះសន្យាថាជាបទពិសោធន៍ដែលមិនអាចបំភ្លេចបានសម្រាប់ភ្ញៀវរហូតដល់ 1000 នាក់ ក្រុម តន្រ្តី Ozapft ដែលជាក្រុមតន្រ្តីមានសមាជិក ៦នាក់ដ៏ល្បីល្បាញមកពីប្រទេសអាល្លឺម៉ង់ និងអូទ្រីស ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងនៅកម្មវិធី Oktoberfest នាទីក្រុងហូជីមិញ ទីក្រុងហាណូយ និង ទីក្រុងបាងកក ដែលនិងនាំមកនូវបរិយាកាសពិធីបុណ្យបែប Bavaria មកកាន់បេះដូងនៃប្រទេសកម្ពុជា។ បន្ថែមពីលើបរិយាកាសដ៏រស់រវើក អ្នកចូលរួមនឹងរីករាយជាមួយអាហារឆ្ងាញ់ៗជាច្រើនមុខដែលរៀបចំដោយដៃគូរបស់យើង ពីភោជនីយដ្ឋាន HOPS និង Hummus House ដែលផ្តល់ជូនទាំងអាហារពិសេសៗបែបប្រពៃណី និងអាហារទំនើបរបស់អាល្លឺម៉ង់ មានដូចជា ប៊ីប៊ីឃ្យូ ក៏ដូចជាអាហារអន្តរជាតិ និងម្ហូបមេឌីទែរ៉ាណេ តាមរយៈអាហារប៊ូហ្វេដែលញ៉ាំគ្មានដែនកំណត់។

កម្មវិធី Oktoberfest Cambodia 2024 មានដៃគូរសហការធំមួយគឺ ក្រុមហ៊ុន ខេមប្រ៊ូ ដែលមានម៉ាកសំខាន់ៗ រួមមាន Carlsberg, Angkor Beer, Singha, 1664 blanc និង Black Panther ព្រមទាំងជម្រើសភេសជ្ជៈជាច្រើនប្រភេទទៀតដើម្បីបំពេញតាមចំណង់ចំណូលចិត្តភ្ញៀវគ្រប់រូបដែលចូលរួមកម្មវិធី។ អ្នកចូលរួមក៏នឹងទទួលបានកែវស្រាបៀរដ៏ធំមួយទុកជាអនុស្សាវរីយ៍ត្រលប់ទៅផ្ទះវិញផងដែរ។ ស្រា និងស្រាផ្លែឈើមួយចំនួន ដែលបានកំណត់និងមានលក់ក្នុង តម្លៃបន្ថែមផ្សេងទៀត។ កម្មវិធីនេះក៏បានសហការជាមួយម្ចាស់អាជីវកម្មក្នុងស្រុកមួយចំនួនទៀត រួមមាន Auskhmer, Celliers d’Asie, DHL, Rhenus, Rieckermann, Hellmann និង Würth សម្រាប់កម្មវិធីជប់លៀងដ៏ធំនេះ។

យើងក៏មានដៃគូដ៏សំខាន់មួយទៀតគឺក្រុមម៉ូតូធំ BMW Motorrad Club Cambodia។ លោកប្រធានក្រុម អ៊ុំ ប៊ុនរ៉េត ពេលនេះកំពុងធ្វើដំណើរតាមរថយន្ត BMW GS1250 របស់លោកចេញពីទីក្រុង Munich មកកាន់ប្រទេសកម្ពុជាតាំងពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៤ ដោយឆ្លងកាត់ចំនួន២៣ប្រទេស។ លោក ប៊ុនរ៉េត ត្រូវបានគេរំពឹងថានឹងមកដល់កម្មវិធី Oktoberfest Cambodia នៅថ្ងៃទី 26 ខែតុលានេះ ប្រសិនបើគាត់មិនត្រូវបានពន្យារពេលដោយសារបញ្ហាម៉ាស៊ីននៅប្រទេសប៊ុលហ្គារី។ ទោះយ៉ាងណាក៏ដោយ គាត់និងផ្តល់ការស្វាគមន៏ដល់អ្នកចូលរួមទាំងអស់តាមរយៈ សារវីដេអូ។ លោក ប៊ុនរ៉េត និងកម្មវិធី Oktoberfest និងរៃអង្គាសថវិកាដែលទទួលបានមួយផ្នែកផ្តល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។

Oktoberfest Cambodia 2024 និងប្រកាសបើកជាផ្លូវការនៅថ្ងៃសុក្រ ទី 25 ខែតុលា វេលាម៉ោង 7:00 យប់ ដោយលោក H.E. Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា។ នៅថ្ងៃបើកកម្មវិធីនេះក៏ត្រូវបានរំពឹងថា និងមានការចូលរួមពីភ្ញៀវសំខាន់ៗ និងតារាល្បីៗ មួយចំនួនរបស់ប្រទេសកម្ពុជា ដែលធ្វើអោយកម្មវិធីកាន់តែមានភាពរស់់រវើក និងសប្បាយរីករាយ ដើម្បីសាកសមជា “ពិធីជប់លៀងដ៏ធំបំផុតប្រចាំឆ្នាំ” ។

ពិពណ៌នាពីព្រឹត្តិការណ៍៖

• ថ្ងៃ សុក្រ និង ថ្ងៃ សៅរ៍ ត្រូវជាថ្ងៃទី ២៥ និង ២៦ ខែតុលា ឆ្នាំ២០២៤
• ទីតាំងកម្មវិធី ជាន់ផ្ទាល់ដី នៃ Connexion Community Mall ទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ
• ពេលវេលាៈ ចាប់ពីម៉ោង ៦:០០ ល្ងាច រហូតដល់ម៉ោង ១១:០០ យប់
• តម្លៃចូលរួមៈ ៥២ ដុល្លា នៅច្រកចូលកម្មវិធី (មានការបញ្ចុះតម្លៃសម្រាប់ការចូលរួមជាក្រុម)

What do visitors get?:
អ្នកចូលរួមនិងទទួលបានរួមមានៈ
• ជប់លៀង និងរាំកំសាន្តជាមួយក្រុមតន្រ្តី Ozapft ៦នាក់ ដែលល្បីល្បាញខ្លាំងពីប្រទេសអាល្លឺម៉ង និងប្រទេសអូទ្រីស
• Free flow food selections (including BBQ, “Steckerlfisch” and vegetarian options)
• ការញ៉ាំអាហារដោយសេរី (រួមមាន BBQ, “Steckerlfisch” និងជម្រើសអាហារបួសមួយចំនួន)
• ការញ៉ាំស្រាបៀរ ៥មុខ ស្រាផ្លែឈើ និងភេសជ្ជៈ ដោយស៊េរី
• ទទួលបានកែវស្រាបៀរ “Oktoberfest Cambodia” ដ៏ធំមួយសម្រាប់សំបុត្រមួយសន្លឹក
• អាចបន្តជប់លៀងបន្ទាប់នៅ ក្លឹប Chew & Bash ដោយគ្រាន់តែដើរប៉ុន្មានជំហានប៉ុណ្ណោះពី Connexion

អំពី សមាគមអាជីវកម្មអាល្លឺម៉ង់ប្រចាំកម្ពុជា
GBC បានបង្កើតឡើងក្នុងឆ្នាំ 2003 ហើយបានក្លាយជាសំឡេងដ៏រឹងមាំនៃធុរកិច្ចអ៊ឺរ៉ុបនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាវិសាលភាពសំខាន់នៃ EuroCham Cambodia និងជាផ្នែកមួយនៃសហគមន៍ធុរកិច្ចអន្តរជាតិ។
សកម្មភាពរបស់ GBC គឺគាំទ្រយ៉ាងសកម្មនូវមហិច្ឆតារបស់ប្រទេសក្នុងការរីកចំរើននិងក្លាយទៅជាសេដ្ឋកិច្ចដែលមានប្រាក់ចំណូលមធ្យម និងខ្ពស់នៅឆ្នាំ 2050 តាមរយៈភាពជាដៃគូជាមួយស្ថាប័នអាល្លឺម៉ង់ដូចជា GIZ, KAS និងផ្សេងៗទៀត។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់ GBC តាមរយៈគេហទំព័រ www.adw-cambodia.org ។

សម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់៖

Mr. Daniel Marchette, d.marchette@globemediaasia.com, 093 999 012
Ms. Chea Yimei (KH, CN, EN): yimei@brains-comm.com, 093 999 000

Share This Post: