បច្ចេកវិទ្យា

ក្រុមហ៊ុនផលិតស្រោមទូរស័ព្ទ បានបង្ហាញពីគំរូពុម្ព iPhone XI និង XI Max ជាថ្មីម្តងទៀត

BY
autoadmin
April 23, 2019

រូបថតប៉ុន្មានសន្លឹក ដែលបង្ហាញពីគំរូពុម្ពរបស់ទូរស័ព្ទ iPhone ជំនាន់ថ្មីគឺ iPhone XI និង iPhone XI Max ត្រូវបានបែកធ្លាយក្នុងបណ្តាញសង្គម និងមានការចែករំលែកតៗគ្នាគួឲ្យចាប់អារម្មណ៍បំផុត។ គំរូពុម្ពនេះត្រូវបានគេបង្កើតឡើង ដើម្បីផលិតស្រោមការពាររបស់ iPhone XI និង iPhone XI Max តែប៉ុណ្ណោះ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន PHONEARENA បានឲ្យដឹងថា ទាំង iPhone XI និង iPhone XI Max នៅក្នុងឆ្នាំនេះ គឺសុទ្ធតែបានបំពាក់នូវកាមេរ៉ាខាងក្រោយ៣គ្រាប់ដូចគ្នា ដែលមួយគ្រាប់ជាប្រភេទ Len Wide មួយទៀតប្រភេទ Telephoto និងមួយគ្រាប់ជាប្រភេទ Ultra-wide។

សារព័ត៌មានដដែលនេះបានបន្តទៀតថា ទូរស័ព្ទរបស់ក្រុមហ៊ុន Apple ទាំងពីរប្រភេទនេះ គឺមិនសូវខុសប្លែកពីឆ្នាំមុនប៉ុន្មានឡើយ ដោយមានក្បាលឆកសម្រាប់ប្រើប្រាស់ Face ID ស្កែនមុខដដែល មានអាវក្រោះការពារទឹក និងធូលីដដែល ប៉ុន្តែ Apple នឹងតម្លើងបច្ចេកវិទ្យា 5G នៅក្នុង iPhone ស៊េរីថ្មីនេះ។ រងចាំមើលទាំងអស់គ្នាថា តើ iPhone XI និង iPhone XI Max ពិតជាមានរូបរាងបែបនេះមែនឬយ៉ាងណា?

អត្ថបទ៖ ភក្តី

ប្រភព៖ phonearena

Share This Post: