ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រោយឃើញបុរសម្នាក់យកអត្តសញ្ញាណប័ណ្ណទៅកេះហ្គីតាដល់បាក់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមឱ្យប្រជាពលរដ្ឋខ្មែរប្រើអត្តសញ្ញាណប័ណ្ណដោយថែរក្សាឱ្យបានល្អ និងប្រើប្រាស់ឱ្យជាប្រយោជន៍

    BY soknita October 25, 2024
    ក្រោយឃើញបុរសម្នាក់យកអត្តសញ្ញាណប័ណ្ណទៅកេះហ្គីតាដល់បាក់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមឱ្យប្រជាពលរដ្ឋខ្មែរប្រើអត្តសញ្ញាណប័ណ្ណដោយថែរក្សាឱ្យបានល្អ និងប្រើប្រាស់ឱ្យជាប្រយោជន៍

    (រាជធានីភ្នំពេញ)៖ តាមរយៈវីដេអូមួយក្នុងបណ្ដាយសង្គម (TikTok) មានបុរសម្នាក់បានយកអត្តសញ្ញាណប័ណ្ណទៅកេះហ្គីតារហូតដល់បាក់។ ដោយនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៤ នេះ ខាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏បានចេញសេចក្ដីប្រកាសថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺជាឯកសារផ្លូវការដ៏មានសារសំខាន់ សម្រាប់បញ្ជាក់អត្តសញ្ញាណជាពលរដ្ឋខ្មែរ និងត្រូវផ្ដល់ជូនប្រជាពលរដ្ឋខ្មែរគ្រប់រូប សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ដើម្បីទទួលបាននូវសិទ្ធ និងផលប្រយោជន៍ស្របច្បាប់ជាមូលដ្ឋានរបស់បុគ្គល។

    យោងតាមប្រកាសលេខ៦៣៧៥ ប្រ.ក របស់ក្រសួងមហាផ្ទៃស្តីពីនីតិវិធី លក្ខខណ្ឌ នៃការសុំផ្ដល់ និងប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រង់ប្រការ៧ បានកំណត់ថា “ប្រជាពលរដ្ឋដែលទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររួចហើយ ត្រូវថែរក្សាឱ្យបានល្អ បង្ការការបាត់ ឬខូច ដើម្បីទុកប្រើប្រាស់ជាប្រយោជន៍ផ្សេងៗតាមការកំណត់នៃច្បាប់”។ ទោះជាយ៉ាងនេះក្តី អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានសង្កេតឃើញថា មានប្រជាពលរដ្ឋមួយចំនួនតូចមិនបានយល់ពីសារសំខាន់ នៃអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនោះទេ និងបានប្រើប្រាស់ខុសពីគោលបំណងនៃការផ្ដល់ជូន ដោយមិនបានប្រុងប្រយ័ត្ន និងមិនបានថែរក្សាឱ្យបានត្រឹមត្រូវគត់មត់។

    អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមជម្រាបជូនថា ការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្នុងគោលបំណងមិនត្រឹមត្រូវ បានធ្វើឱ្យខូចខាតអសារបង់ដែលជាការខ្ជះខ្ជាយការចំណាយថវិការដ្ឋ។ សូមបញ្ជាក់ថា ក្នុងគោលបំណងគាំពារប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានទទួលបន្ទុកចំណាយទាំងស្រុងទៅលើ
    ការផលិត និងផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋគ្រប់រូបដោយឥតគិតថ្លៃ។

    ក្នុងន័យនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សូមមេត្តាយកចិត្តទុកដាក់ថែរក្សាឱ្យបានគត់មត់ ដើម្បីជួយសន្សំសំចៃថវិការដ្ឋ និងលើកតម្លៃអត្តសញ្ញាណរបស់ជាតិយើង។

    ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay