ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចំនួនអ្នកស្លាប់កើនដល់ ៣១០ ខណៈជនសង្ស័យ ៤០នាក់ ត្រូវបានចាប់ខ្លួនក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅស្រី​លង្កា

    BY autoadmin April 23, 2019
    ចំនួនអ្នកស្លាប់កើនដល់ ៣១០ ខណៈជនសង្ស័យ ៤០នាក់ ត្រូវបានចាប់ខ្លួនក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅស្រី​លង្កា

    មកដល់ពេលនេះចំនួនអ្នកស្លាប់ត្រូវបានគេរាយការណ៍ថា កើនដល់ ៣១០នាក់ ស្របពេលដែលប៉ូលិសបានចាប់ខ្លួនជនសង្ស័យ ៤០នាក់ ក្នុងនោះមានទាំងអ្នកបើកបរឡានដឹកទំនិញម្នាក់ ដែលត្រូវបានគេចោទប្រកាន់ថា បានប្រើឡានដឹកទំនិញនេះក្នុងការបំផ្ទុះគ្រាប់បែកយ៉ាងរង្គាលកាលពីថ្ងៃអាទិត្យ។ ប្រធានាធិបតីស្រី​លង្កាលោក Maithripala Sirisena បានប្រកាសថា ក្នុងថ្ងៃអង្គារនេះផងដែរ គឺជាថ្ងៃកាន់ទុក្ខដល់ជន់រងគ្រោះទាំងអស់ ដែលបានស្លាប់នៅក្នុងការបំផ្ទុះគ្រាប់​បែកយ៉ាងរង្គាលជាច្រើនទីតាំងនេះ។

    ការវាយប្រហារប្រាំមួយដងជាប់ៗគ្នាទៅលើព្រះវិហារចំនួន ៣ និងសណ្ឋាគារប្រណីតចំនួន ៣ និងការបំផ្ទុះគ្រាប់បែក ៣ លើកកាលពីថ្ងៃអាទិត្យនេះ គឺជាអំពើហិង្សាដែលសម្លាប់មនុស្សច្រើនបំផុតប្រចាំទសវត្សរ៍សម្រាប់ប្រជាជាតិកោះអាស៊ីខាងត្បូងមួយនេះ។ រដ្ឋាភិបាលក៏បានបិទប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួនផងដែរ ដើម្បីកាត់បន្ថយព័ត៌មានក្លែងក្លាយដែលអាចមាន ខណៈដែលផ្លូវដើរនៅក្នុងទីក្រុង Colombo មកទល់ពេលនេះនៅតែស្ងាត់ជ្រងំ ហាងនានាត្រូវបានបិទទ្វារ ចំណែងឯកម្លាំងត្រូវបានគេដាក់ល្បាត។ យ៉ាងណាមិញអាជ្ញាធរប្រទេសស្រីលង្កាគ្រោងនឹងនិយាយជាមួយអ្នកការទូតបរទេស និងទទួលជំនួយពីភ្នាក់ងារ FBI និងភ្នាក់ងារស៊ើបអង្កេតព័ត៌មានបរទេសផ្សេងទៀតជុំវិញការវាយប្រហារនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ dailymail

    Share This Post: