ព័ត៌មានជាតិ
ទូកង «នរិន្ទរង្សីពិជ័យចិត្របុត្រ» ចេញមកអំពាវនាវកុំឱ្យចាញ់បោក ក្រោយមានអ្នកក្លែងបន្លំ យកឈ្មោះទូកបង្កើតហ្វេសប៊ុកផេកទៅរៃអង្គាសលុយពីពលរដ្ឋ និងប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ
BY soknita
November 19, 2024
នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ គណនីហ្វេសប៊ុកផេកផ្លូវការរបស់ ទូកងនរិន្ទរង្សីពិជ័យចិត្របុត្រ បានបញ្ជាក់ទៅកាន់បណ្ដាលអ្នកគាំទ្រ និងសាធារណៈជនឱ្យបានដឹងថា នរិន្ទរង្សីពិជ័យចិត្របុត្រ បានរកឃើញ និងទទួលបានដំណឹងអំពីគណនីដែលយកឈ្មោះយើងទៅប្រើប្រាស់ ហើយប្រើពាក្យពេចន៍មិនសមរម្យ និងដើម្បីប្រយោជន៍ផ្ទាល់ខ្លួនពោលគឺរកលុយតាមហ្វេសប៊ុកតាមរយៈ view និងរៃអង្គាសប្រាក់ ក្រោមរូបភាពស្វែងរកការផ្ដល់ជំនួយ (ឆបោក)។

ដោយ នរិន្ទរង្សីពិជ័យចិត្របុត្រ បានបញ្ជាក់ទៀតថា ផេកហ្វេសប៊ុកផ្លូវការរបស់ទូក ង នរិន្ទរង្សីពិជ័យចិត្របុត្រ វត្តឯករង្សី មានតែមួយគត់ ហើយគណនី Tik Tok ឬគណនីផ្សេងៗទៀតក៏ពុំមានដែរ។ ដូចនេះរាល់ផេក ឬគណនីទាំងឡាយណា ដែលបានយកឈ្មោះ «នរិន្ទរង្សីពិជ័យចិត្របុត្រ» ទៅអ្នកប្រើប្រាស់សូមឱ្យមានកែប្រែឲ្យបានឆាប់៕


ប្រភព៖ នរិន្ទរង្សីពិជ័យចិត្របុត្រ