ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាមេរិករកឃើញករណីមានក្មេងប្រុសម្នាក់ឆ្លងជំងឺផ្តាសាយបក្សីជាលើកដំបូង

    BY Pheakdey November 23, 2024
    អាមេរិករកឃើញករណីមានក្មេងប្រុសម្នាក់ឆ្លងជំងឺផ្តាសាយបក្សីជាលើកដំបូង

    អាមេរិក៖ ក្មេងប្រុសសញ្ជាតិមេរិកម្នាក់ត្រូវបានធ្វើតេស្តវិជ្ជមានជំងឺផ្តាសាយបក្សី ហើយនេះក៏ជាករណីទីមួយសម្រាប់សហរដ្ឋអាមេរិកផងដែរ ដែលបានរកឃើញករណីឆ្លងមេរោគនៃជំងឺផ្តាសាយបក្សីមកកាន់ខ្លួនមនុស្ស។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២៣​ ខែវិច្ឆិកា បានបញ្ជាក់ថា ក្មេងប្រុសរូបនេះមានអាយុ ១៥ឆ្នាំ រស់នៅក្នុងតំបន់ Alameda នៃក្រុង San Francisco រដ្ឋ California។

    ក្រោយបានឃើញលទ្ធផលវិជ្ជមានជំងឺផ្ដាសាយបក្សីចំពោះក្មេងប្រុសរូបនេះហើយ អាជ្ញាធរសុខាភិបាលអាមេរិកបានបន្តធ្វើតេស្តគ្រប់សមាជិកគ្រួសាររបស់ពួកគេផងដែរ តែលទ្ធផលគឺសុទ្ធតែអវិជ្ជមានទាំងអស់។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះក្មេងប្រុសដែលបានឆ្លងជំងឺផ្តាសាយបក្សីត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ និងស្ថិតនៅក្រោមការតាមដានយ៉ាងយកចិត្តទុកបំផុតពីសំណាក់ក្រុមវេជ្ជបណ្ឌិត ដើម្បីងាយតាមដាននិងព្យាបាលរូបគេទៅតាមស្ថានភាពធ្វើទុកជាក់ស្តែង។ សូមបញ្ជាក់ជូនថា​ ផ្តាសាយបក្សី គឺជាប្រភេទជំងឺដែលបានចម្លងចេញពីសត្វបក្សីដូចជា មាន់ ទា ហើយជំងឺនេះក៏អាចបណ្តាលឱ្យមនុស្សដែលបានឆ្លងត្រូវស្លាប់បាត់បង់ជីវិតផងដែរ ប្រសិនបើព្យាបាលមិនទាន់ពេលវេលានោះទេ៕

    អត្ថបទ៖ ភក្តី
    ប្រភព៖ The Strait Time

    Share This Post: