ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការជក់បារីអេឡិចត្រូនិក ឬ Vaping អាចផ្ទុកបាក់តេរី និងមេរោគផ្សិត ដែលអាចចម្លងបញ្ហាទៅដល់សួត

    BY autoadmin April 25, 2019
    ការជក់បារីអេឡិចត្រូនិក ឬ Vaping អាចផ្ទុកបាក់តេរី និងមេរោគផ្សិត ដែលអាចចម្លងបញ្ហាទៅដល់សួត

    ការសិក្សាថ្មីបានបង្ហាញថា ការជក់បារីអេឡិចត្រូនិកអាចចម្លងរោគជាមួយនឹងបាក់តេរី និងមេរោគផ្សិត ដែលមានតំណភ្ជាប់ទៅនឹងជំងឺសួត។ ក្រុមអ្នកវិទ្យាសាស្ត្របានធ្វើតេស្តដងបារីអេឡិចត្រូនិក (cartridges) ចំនួន ៧៥ រួមទាំងសារធាតុរាវសម្រាប់ចាក់បញ្ចូលរបស់វា និងបានរកឃើញថា ត្រឹមតែ ១ ភាគ ៤ នៃសារធាតុរាវទាំងនោះ អាចឱ្យមានសញ្ញាគ្រោះថ្នាក់នៃមេរោគបាត់ទៅហើយ ខណៈឃ្លូខេន (GLUCAN) ដែលជាម៉ូលេគុលជាតិស្ករមាននៅក្នុងមេរោគផ្សិត ត្រូវបានគេរកឃើញដល់ទៅ ៨១ភាគរយ នៃលិតផលទាំងអស់។

    អ្នកស្រាវជ្រាវបាននិយាយថា ការប៉ះពាល់នឹងជាតិពុល (toxins) ត្រូវបានផ្សារភ្ជាប់ជាមួយនឹងបញ្ហាសុខភាពមួយចំនួនដូចជា៖ ជំងឺហឺត ការបន្ថយមុខងារសួត និងការរលាកផ្សេងៗ។ ក្រុមការងារមកពីសាលាសុខភាពសាធារណៈនៅសាកលវិទ្យាល័យ Harvard TH Chan បានសិក្សាពីបារីអេឡិចត្រូនិច ឬ Vaping ពីម៉ាកល្បីៗមួយចំនួននៅសហរដ្ឋអាមេរិក ហើយពួកគេបានរកឃើញអតិសុខុមប្រាណ «Endotoxin» ពីមេរោគក្រាមអវិជ្ជមាន (gram negative) ដែលធ្វើឱ្យស្រទាប់ស្តើងខាងក្រៅរបស់វាមានភាពធន់ទ្រាំទៅនឹងអង់ទីប៊ីយ៉ូទិក៕

    អត្ថបទ៖ លីដា
    ប្រភព៖ bbc

    Share This Post: