រួមគ្នាកាត់បន្ថយជម្ងឺស្លេកស្លាំងដោយសារកង្វះជាតិដែកលើកុមារអាយុក្រោម៥ឆ្នាំជាមួយគ្នា
- BY
- Naren
- December 2, 2024
ភ្នំពេញ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤៖ អស់រយៈពេលជិត ៣០ឆ្នាំមកហើយ ដែលផលិតផល DUMEX™ Dugro® មានវត្តមាននៅកម្ពុជា នៅក្រុមហ៊ុនដាណន់យើងយល់ច្បាស់ពីតម្រូវការរបស់អ្នកម្តាយ ដែលតែងតែចង់អោយកូនៗមានសុខភាពល្អនិងមានការអភិវឌ្ឍពេញលេញ។

ប៉ុន្តែអ្នកម្តាយតែងជួបនូវឧបសគ្គជាច្រើនដូចជា កូនឧស្សាហ៍ឈឺ ខ្សោយបញ្ញា និងលូតលាស់យឺតយ៉ាវជាដើមដែលអាចបណ្តាលមកពីកង្វះជាតិដែក ដែលជាមូលហេតុចម្បងនៃជម្ងឺស្លេកស្លាំងលើកុមារអាយុក្រោម៥ឆ្នាំ(1)។

ថ្ងៃនេះក្រុមហ៊ុន Danone Cambodia មានមោទនភាពណែនាំផលិតផល DUMEX™ Dugro® រូបរាងថ្មីល្អជាងមុន ជាមួយរូបមន្ត IRON ACTIVE ។ជួយជំរុញដល់ការស្រូបយកអាហារូបត្ថម្ភល្អៗកាន់តែច្រើនរហូតដល់3ដងដើម្បីការអភិវឌ្ឍពេញលេញ(2) ដូច្នេះហើយទើបកូនមាន ប្រព័ន្ធការពាររាងកាយរឹងមាំ(3) ខួរក្បាលឆ្លាតវៃ(4) ឡើងទម្ងន់និងលូតកំពស់បានល្អ(5)។

ការបន្តកែលម្អ និងអភិវឌ្ឍផលិតផលរបស់យើងជាការប្តេជ្ញាចិត្តដ៏មុតមាំ ដើម្បីបន្តគាំទ្រអ្នកម្តាយ ក្នុងការចិញ្ចឹមបីបាច់កូនៗអោយមានសុខភាពល្អ មានការអភិវឌ្ឍពេញលេញ និងរួមចំណែកក្នុងការកាត់បន្ថយបញ្ហាកង្វះជាតិដែកនៅកម្ពុជា ក្រុមហ៊ុន Danone Cambodia បានចុះអនុស្សារណៈយោគយល់ជាមួយក្រសួងអប់រំយុវជននិងកីឡា ក្នុងទិវាជាតិដែកអន្តរជាតិ ក្រោមយុទ្ធនាការ “រួមគ្នាកាត់បន្ថយជំងឺស្លេកស្លាំងដោយសារកង្វះជាតិដែកលើកុមារអាយុក្រោម៥ឆ្នាំ” ដើម្បីជួយអប់រំផ្សព្វផ្សាយទៅកាន់អ្នកម្តាយកម្ពុជារាប់ម៉ឺននាក់ពីសារៈសំខាន់នៃជាតិដែក ផលប៉ះពាល់ និងវិធានការការពារពីកង្វះជាតិដែក។

បន្ថែមពីនេះយើងក៏បានរៀបចំអោយមាន វគ្គបណ្តុះបណ្តាលវេជ្ជសាស្ត្រជាមួយគ្រូពេទ្យ ឆ្មប គិលានុបដ្ធាយិកា ការអប់រំចំណេះដឹងបន្ថែមទៅដល់បណ្តាហាងនិងដៃគូអាជីវកម្មនានា ព្រមទាំងបុគ្គលិកក្រុមហ៊ុនដាណន់គ្រប់ជាន់ថ្នាក់ដើម្បីកុមារកម្ពុជាគ្រប់ជំនាន់មានសុខភាពកាន់តែល្អប្រសើរឡើង។
DUMEX គាំទ្រការអភិវឌ្ឍកុមារកម្ពុជាគ្រប់ជំនាន់។


អំណះអំណាង:
1. https://data.worldbank.org/indicator/SH.ANM.CHLD.ZS?location=location=KH
2. ជាមួយនឹងសមាមាត្រដ៏ល្អប្រសើរនៃវីតាមីន C ទៅនឹងជាតិដែកដោយស្របទៅតាមការណែនាំរបស់អង្គការសុខភាពពិភពលោក ដើម្បីបង្កើនការស្រូបយកជាតិដែក
3. Vit C ជួយដល់ប្រព័ន្ធការពាររាងកាយ
4. DHA សម្រាប់កុមារអាយុរហូតដល់ 3 ឆ្នាំ
5. រួមជាមួយអាហារមានតុល្យភាព
អំពី Danone Cambodia
នៅ Danone Cambodia យើងមានការប្តេជ្ញាយ៉ាងមោះមុតក្នុងការបំពេញ តម្រូវការអតិថិជិន។ យើងមានមោទនភាពក្នុងការ ផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់ប្រកបដោយសុវត្ថិភាពដោយផ្អែកលើវិទ្យាសាស្រ្តនិងផ្តល់នូវអាហារូបត្ថម្ភសមស្រប ដល់អ្នកម្តាយដែលកំពុងមានផ្ទៃពោះ អ្នកម្តាយដែលបំបៅដោះកូន និងកុមារ។
Danone Cambodia គឺជាសមាជិករបស់ Danone Group។ Danone ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអាហារូបត្ថម្ភឈានមុខគេនៅលើពិភពលោកដែលមានវត្តមាននៅលើទីផ្សារចំនួន 130 ប្រទេស និងមានអាជីវកម្មធំៗចំនួន 3 ដូចជា ផលិតផលទឹកដោះគោស្រស់ (Fresh Dairy Products), ឯកទេសអាហារូបត្ថម្ភ (Specialized Nutrition) និងទឹក (Water)។ តាមរយៈបេសកកម្ម និងការប្តេជ្ញាចិត្តទ្វេដងដើម្បីភាពជោគជ័យនៃអាជីវកម្ម និងវឌ្ឍនភាពសង្គម ក្រុមហ៊ុនមានគោលបំណងលើកកំពស់អនាគតប្រកបដោយសុខភាពល្អ តាមរយៈការផ្តល់នូវសុខភាពកាន់តែប្រសើរ ការរស់នៅប្រកបដោយគុណភាព និងពិភពលោកដ៏ប្រសើរដល់ភាគីពាក់ព័ន្ធទាំងអស់ រួមមាននិយោជិកចំនួន 1០ម៉ឺននាក់ អតិថិជន ដៃគូរអាជីវកម្ម អ្នកផ្គត់ផ្គង់ ម្ចាស់ភាគហ៊ុន និងសហគមន៍ទាំងអស់៕
- Share This Post:






