ខ្ជិលទៅប្រលងពេក សិស្សពីរនាក់នាំគ្នា Hack ចូល system ប្រលងរបស់សាលា ធ្វើឲ្យចលាចលពេញសាលា
- April 27, 2019
អាមេរិក៖ ការប្រលងគឺជាផ្នែកដ៏សំខាន់មួយនៃការសិក្សារបស់សិស្សានុសិស្សគ្រប់រូប យ៉ាងណាក្តីក៏មានដែរសិស្សខូចមួយចំនួន ដែលមិនចង់ទៅប្រលងនោះទេ ហើយពួកគេបានព្យាយាមប្រើគ្រប់វិធី ដើម្បីគេចវេសចេញពីការប្រលង។ តួយ៉ាងមានសិស្សក្បាលខូចពីរនាក់ដែលមិនចង់ទៅប្រលង បាននាំគ្នាលួចចូល (Hack) ទៅប្រើប្រព័ន្ធអ៊ីនធឺណិតរបស់សាលា និងធ្វើឲ្យការប្រលងរបស់សាលាទាំងមូលត្រូវកកស្ទះ និងបានបង្កឲ្យមានភាពរញ៉េរញ៉ៃពេញសាលារៀនផងដែរ។ សិស្សទាំងពីររូបនេះមានអាយុទើបតែ ១៤ ឆ្នាំប៉ុណ្ណោះ និងកំពុងតែសិក្សាក្នុងវិទ្យាល័យ Secaucus ក្នុងរដ្ឋNew Jersey សហរដ្ឋអាមេរិក។

ពួកគេបានប្រើប្រាស់ DDoS (Denial-of-service) ដើម្បីលួចចូលទៅ router របស់សាលា និងបំផ្លាញប្រព័ន្ធសម្រាប់ប្រលងរបស់សាលាតែម្តង។ ក្រោយការរកឃើញដូចខាងលើនេះ សិស្សទាំងពីរនាក់ត្រូវបានប៉ូលិសចាប់ខ្លួនពីបទបង្កឲ្យមានភាពចលាចលក្នុងសាលារៀន ខណៈក្រុមអ្នកព័ត៌មានវិទ្យាបានអះអាងថា ពួកគេជាក្មេងដែលមានសមត្ថភាពខ្ពស់ ព្រោះទើបតែមានអាយុ ១៤ ឆ្នាំសោះអាចធ្វើរឿងដ៏ធំនេះបានបាត់ទៅហើយ ចុះទម្រាំតែពួកគេមានបទពិសោធន៍ច្រើនជាងនេះទៀត សមត្ថភាពរបស់ពួកគេក៏កាន់តែរីកចម្រើនខ្លាំងជាងនេះដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz
- Share This Post:







