ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សាហាវមែន! ឡិចស៊ីសរេចង្កូតបុកម៉ូតូ ដាច់ជើងបុរសម្នាក់ត្រឹមក្រលៀន

    BY Khmernote Media March 15, 2018
    សាហាវមែន! ឡិចស៊ីសរេចង្កូតបុកម៉ូតូ ដាច់ជើងបុរសម្នាក់ត្រឹមក្រលៀន

    ខេត្តសៀមរាប៖ កាលពីវេលាម៉ោង ១១ និង១០នាទីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចន្លោះបង្កោលគីឡូម៉ែត្រលេខ ៣៥៦-៣៥៧ ស្ថិតក្នុងភូមិគំរូ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយរថយន្តមួយគ្រឿងបានបើកបុកម៉ូតូពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ៣នាក់ រងរបួសធ្ងន់ ក្នុងនោះមានម្នាក់ដាច់ជើងខាងឆ្វេង ត្រឹមក្រលៀន មើលទៅគួរឲ្យតក់ស្លុតបំផុត។

    ជនរងគ្រោះទី១.ឈ្មោះ ង៉ិក សុថាត់ ភេទប្រុស អាយុ២០ឆ្នាំ (របួសដាច់ជើងខាងឆ្វេងត្រឹមក្រលៀន និងបាក់កំភួនដៃខាងឆ្វេង) ទី២.ឈ្មោះ សោម សុជាតិ ភេទប្រុស អាយុ២២ឆ្នាំ (បាក់ភ្លៅខាងឆ្វេង) និងទី៣.ឈ្មោះ អែម សុផាត ភេទប្រុស អាយុ២១ឆ្នាំ (បាក់ដៃលើកែងដៃខាងឆ្វេង)។ ជនរងគ្រោះទាំង៣នាក់នេះ មានទីលំនៅភូមិអូរក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ធ្វើដំណើរតាមម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ២០០០ គ្មានស្លាកលេខ។

    រថយន្តបង្កម៉ាក Lexus RX 330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-6607 បើកបរដោយឈ្មោះ ហេង ហៀង ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល និងមានអ្នករួមដំណើរម្នាក់ជាម្ចាស់រថយន្តឈ្មោះ ឯម ចាន់ថា ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

    ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលមានគ្រោះថ្នាក់ គេឃើញរថយន្ត និងម៉ូតូបើកបរបញ្ច្រាសទិសគ្នា។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ត រេចង្កូតទៅខាងឆ្វេងដៃ ក៏ជ្រុលបុកម៉ូតូចំពីចំហៀងខាងឆ្វេង បណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់តែម្តង។

    ភ្លាមៗនោះ សមត្ថកិច្ចជំនាញក៏ចុះទៅដល់ ធ្វើការវាស់វែង និងហៅរថយន្តសង្គ្រោះដឹកអ្នករបួសទៅមន្ទីរពេទ្យខេត្តសៀមរាប ខណៈរថយន្តបង្ក និងម៉ូតូ សមត្ថកិច្ចជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំដោះស្រាយគ្នាពេលក្រោយ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay