ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្ស ៣នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍បាក់ស្ពានអាកាសមួយកន្លែងនៅកូរ៉េខាងត្បូង

    BY Pheakdey May 27, 2026
    មនុស្ស ៣នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍បាក់ស្ពានអាកាសមួយកន្លែងនៅកូរ៉េខាងត្បូង

    កូរ៉េខាងត្បូង៖ យ៉ាង​យោចណាស់មានមនុស្សចំនួន​ ៣នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ស្ពានអាកាសមួយកន្លែងនៅក្នុងប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៧ ខែឧសភា។ ទន្ទឹមគ្នានេះក៏មានមនុស្សចំនួន ៣នាក់ផ្សេងទៀតបានរងរបួសផងដែរ។

    បើតាមអាជ្ញាធរកូរ៉េខាងត្បូងបានបញ្ជាក់ថា ស្ពានអាកាសដែលជាកន្លែងកើតហេតុមានទីតាំងស្ថិតនៅជិតស្ថានីយរថភ្លើងកណ្តាលទីក្រុងសេអ៊ូល និងកំពុងស្ថិតនៅក្រោមការជួលជុលឡើងវិញ។ ប្រភពខាងលើបានបន្តថា ចំពោះជនរងគ្រោះដែលបានស្លាប់និងរបួសសរុបចំនួន ៦នាក់ននោះគឺសុទ្ធតែជាមន្ត្រីជំនាញ ដែលត្រូវចុះទៅត្រួតពិនិត្យអំពីកម្រិតសុវត្ថិភាពរបស់ស្ពានខាងលើ៕ 

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post:
    MPO4D jitutoto mpo4d Mpoplay