អន្តរជាតិ
មនុស្ស ៣នាក់បានបាត់បង់ជីវិត និង ១៧នាក់កំពុងបាត់ខ្លួន ក្នុងហេតុការណ៍បាក់អគារមួយកន្លែងនៅហ្វីលីពីន
BY Pheakdey
May 25, 2026
ហ្វីលីពីន៖ មនុស្សចំនួន ៣នាក់ត្រូវបានបញ្ជាក់ថា បានស្លាប់បាត់ជីវិតក្នុងហេតុការណ៍បាក់អគារនៅក្នុងប្រទេសហ្វីលីពីន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៥ ខែឧសភា។ ទន្ទឹមគ្នានេះ នៅមានមនុស្សចំនួន ១៧នាក់ផ្សេងទៀតកំពុងកប់ជាប់នៅក្រោមគំនរបាក់បែក។

សូមរម្លឹកជូនថា ហេតុការណ៍បាក់អគារនេះបានកើតឡើងតាំងតែពីថ្ងៃទី២៤ ខែឧសភា ម្លេះ ខណៈភ្លាមៗក្រោយពេលកើតហេតុមានសេចក្តីរាយការណ៍ត្រឹមថា មានមនុស្សចន្លោះពី ៣០-៤០នាក់កំពុងបាត់ខ្លួន ឬកំពុងកប់ជាប់នៅក្រោមគំនរបាក់បាក់បែក។ សូមបញ្ជាក់ជូនផងដែរថា អគារដែលជាកន្លែងកើតហេតុខាងលើនេះគឺជាអគារកំពុងសាងសង់ មានកម្ពស់ ៩ជាន់ និងមានទីតាំងស្ថិតនៅក្នុងក្រុង Angeles ភាគខាងជើង នៃប្រទេសហ្វីលីពីន៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia